ភ្នំពេញ៖ ក្រោយផ្ទុះរឿងថា លោក ឈិន សីហា មានការអួតអាង និងតាំងនាមខ្លួនឯងជាអ្នកចេះអ្នកដឹងនោះ ត្រូវបានលោកចេញមុខបកស្រាយក្នុងសំណេរយ៉ាងវែងអន្លាយ ដែលបានពន្យល់ពី «តម្លៃសិលធម៌សង្គម»។ ក្នុងនោះលោកបានសរសេរថា «មនុស្សខ្លះកើតមកនាំមកជាមួយនូវតម្លៃសីលធម៌ សុភាពរាបសារ វិចារណញ្ញាណមកជាមួយជានិច្ច ផ្ទុយទៅវិញមានមនុស្សមួយចំនួនកើតមកនាំយកតែភាពកម្លៅ ល្ងង់ ភាពហៃអើ និងការបំពុលសង្គមមកជាមួយតែម្តង»។

ទាក់ទិនរឿងនេះ បុរសម្នាក់ឈ្មោះ សូ លីង បានតបវិញថា «លោកប្រហែលជាមានជំងឺតួឯកហើយ។ ការពិតលោកឯងល្ងង់តែធ្វេីចេះ មានអំនួតលេីខ្លួនឯង សូម្បីតែរៀបពិធីតូចតាចមួយអាចនាំជាហេតុអោយគេរិះគន់បាន វាបានន័យថាលោកមិនសមជាបេក្ខភាពបណ្ឌិតនៅអនាគតទេ»។

ឃើញដូចនោះលោក ឈិន សីហា កាន់តែក្តៅស្លឹកត្រចៀក និងបានខមមិនឆ្លើយតបនឹងលោក សូ លីង ថា «លោកមិនទាន់ស្គាល់ខ្ញុំច្បាស់ផង តើលោកវិនិច្ឆ័យដោយបុរេនិច្ឆ័យឬ? លោកដឹងថាតើខ្ញុំធ្វើការងារអ្វីខ្លះឬនៅមុននឹងលោកមក Comments លោកយល់ពីច្បាស់កម្រិតណា»។