ភ្នំពេញ៖តារាចម្រៀងស្រីជួរមុខគេរបស់ផលិតកម្មសាន់ ដេ កញ្ញាសុខ ពិសី បានប្រាប់អ្នកការសែត​ថាសម្រាប់​ឱកាសបុណ្យចូលឆ្នាំខ្មែរ៣ថ្ងៃខាងមុខនេះនាងមិនមានដំណើរកម្សាន្ដផ្ទាល់ខ្លួនឡើយព្រោះថាជាប់ច្រៀងទាំង៣ថ្ងៃតែម្ដងគឺនៅខេត្តសៀបរាមរបស់ក្រុមហ៊ុនស្រាបៀរGanzberg ។Image may contain: 1 person, smiling
 តារាចម្រៀងសាច់សខ្ចីម៉ដខៃរលើបរលោងរូបនេះក៍បានឲ្យដឹងដែរថានាងអាចឆ្លៀតពេលថ្ងៃដែលមិនទាន់ច្រៀងConcertនោះដើរលេងនៅជុំវិញក្រុងសៀមរាបជាមួយក្រុមគ្រួសារផងដែរ តែសម្រាប់ការទៅលេង​នៅខេត្ត​ផ្សេងទៀតនៅរដូវថ្ងៃចូលឆ្នាំខ្មែរនេះមិនអាចធ្វើបានទេ ព្រោះថាធ្វើការច្រៀងឲ្យ​គេចប់សិន​ទើបគិត​គូរដើរ​កម្សាន្ដតាមក្រោយក៏បាន។Image may contain: 1 person, close-up
សុខ ពិសី ជាទូតសុឆន្ទៈរបស់ស្រាបៀរGanzberg ដែលនាងលេចមុខក្នុងស្ពតធំនេះជា​មួយតារាថៃ​ល្បីៗឈ្មោះ​នោះទទួលបានការចាប់អារម្មណ៍ច្រើនពីមហាជន ទើបធ្វើឲ្យពិសីកាន់តែមានយ៊ី​អ៊ុនល្អបន្ថែម​លើអាជីព​ចម្រៀង​​ហើយមានបណ្ដាក្រុមហ៊ុនជាច្រើនទៀតបានហៅនាងថតស្ពត។សុខ ពិសី ក៏នឹងត្រៀមលេច​មុខក្នុង​ភាព​យន្ដខ្នាតធំរបស់ផលិតកម្មសាន់ដេរឿង”អាឡេវចូលក្រុង”ដែលនាងសម្ដែងជាមួយលោកឆាយ វីរៈយុទ្ធ ផង​​​​​ដែរហើយនឹងគ្រោងដាក់បញ្ចាំងនៅក្រោយបុណ្យចូលឆ្នាំខ្មែរនេះ៕Image may contain: 1 person, close-upImage may contain: 1 person, smiling, selfie and close-upImage may contain: 1 person, smiling, glasses