ភ្នំពេញ៖ ខណៈបង្គោលនៅលើទ្រូងផ្លូវហាណូយ ក៏ត្រូវបានគ្រប់មជ្ឈដ្ឋានដាក់ឈ្មោះថា ជាបង្គលោកភ្លើងមរណៈ ដែលឆកយកអាយុជីវិតបុរសពីរនាក់ផ្ទូនៗគ្នា ដោយសារបើកបរម៉ូតូបុកបង្គោលភ្លើងលើទ្រូង​ផ្លូវធ្វើ​ចរាចរណ៍​នេះ​។ នៅព្រឹកថ្ងៃទី១២ខែមេសានេះ រដ្ឋមន្រ្តីក្រសួងសាធារណៈការនិងដឹកជញ្ជូន បានបង្ហាញវេលា​អវសាន្ត​នៃ​បង្គោលភ្លើងមរណៈនៅរយៈពេលដល់ទៅជាងពីរខែទៀតឯណ្ណោះ។

កាលដែលមហាជនបាននាំគ្នាដាក់ឈ្មោះឲ្យបង្គោលភ្លើងដុះឡើងចំកណ្តាលទ្រូងផ្លូវហាណូយ ថា ជាបង្គោល​ភ្លើង​មរណៈនេះ គឺក្រោយពីមានកើតមាន ការបង្កគ្រោះថ្នាក់ចរាចរណ៍ឆកយកអាយុជីវិតបុរសពីរនាក់ផ្ទូនគ្នា។ ក្នុង​នោះក៏មានមតិជាច្រើនលើកឡើងក្នុងចតនាស្តីបន្ទោសអាជ្ញាធរ ដោយពាក្យថា « ជាការធ្វេស​ប្រហេស​មួយ​ដែលអាជ្ញាធរធ្វើបង្គោលភ្លើងនៅចំកណ្ដាលទ្រូងផ្លូវ ដែលបានឆក់យកជីវីតមនុស្សជាបន្តបន្ទាប់ ធ្វើឲ្យមហា​ជន​នៅលើបណ្ដាញសង្គមហ្វេសប៊ុករិះគន់យ៉ាងខ្លាំងផងដែរ»។

ឆ្លើយតបនិងមតិរឹះគន់ទម្លាក់បន្ទុកលើអាជ្ញាធរនិងការឈ្មោះថា បង្គោលភ្លើងមរណៈ ផងនោះ នៅព្រឹកថ្ងៃ​ទី​១២ខែមេសានេះ ឱកាសសម្ពោធស្ពានអាកាសស្តុបផ្សារដីហ៊ុយ លោក រដ្ឋមន្រ្តីក្រសួង​សាធារណៈ​ការនឹង​ដឹក​ជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល « បង្គោលភ្លើងទាំងនេះមិនទាន់អាចយកចេញបានភ្លាមៗទេ ត្រូវរង់ចាំ​មន្ត្រី​ជំនាញខាងអគ្គិសនីកម្ពុជារៀបចំបណ្តាញខ្សែកាបក្រោមដីរួចរាល់ទើបត្រូវកាត់បង្គោលទាំងនោះចេញបាន។ បើ​​តាមឯកឧត្តម ស៊ុន ចាន់ថុល ក៏បានបញ្ជាក់ថា « កិច្ចការនេះនឹងរួចរាល់នៅចុងខែមិថុនា ខាងមុខនេះ»។