ភ្នំពេញ៖ តារាសម្តែងរូបស្រស់សោភាគឺកញ្ញា វ៉ាង ស្រីណូ ដែលដកឃ្លាពីការងារសិល្បៈ ងារមកដាក់កាយដ៏ស្រស់ខ្ចី ឲ្យមមាញឹកជាមួយនឹងមុខជំនួញផ្ទាល់ខ្លួន។ ជាមួយគ្នានោះ តារាស្រីអតីតម្ចាស់ជយលាភីក្នុងតំណែងសិចស៊ីកាលពី១០ឆ្នាំមុនរូបនេះ នៅឱកាលបុណ្យភ្ជុំបិណ្ឌក៏ធ្វើឲ្យមជ្ឈដ្ឋានមហាជនមានការសរសើរនឹងទឹកចិត្តមនុស្សធម៌យ៉ាងខ្លាំងផងដែរ។

នៅក្នុងគណនីយហ្វេសប៊ុកកញ្ញា វ៉ាង ស្រីណូ ដែលបង្ហាញភ្ជាប់នឹងរូបភាព ធ្វើម្ហូបអាហារ នឹងការវេចខ្ចប់ជាកញ្ចប់ៗ ក៏ភ្ជាប់សារបន្ថែមដ៏មានអត្ថន័យថា «គ្មានអ្វីដែលល្អប្រសើរជាង ការឲ្យដោយមិនរំពឹងផលតបស្នងអ្វីទាំងអស់! »។ ក្នុងឃ្លាបន្តតារាសម្តែងអតីតម្ចាស់ជយលាភី ផ្នែកតារាសិចស៊ីបញ្ចេញសាច់ដុំដើមទ្រូងកាលពីជាង១០ឆ្នាំមុនរូបនេះ ក៏អះអាងបន្តថា «នេះជាសណ្តានចិត្តពិតរបស់ខ្ញុំ! ហើយនេះគឺ ជាអ្វីដែលខ្ញុំបានធ្វើរួចហើយធ្វើឲ្យខ្ញុំមានក្តីសុខបំផុតក្នុងចិត្ត! ធ្វើបុណ្រ ធ្វើទាន មិនថាក្នុងរូបភាពណាទេ គឺសុទ្ធតែជារឿងដែលល្អ! ចំពោះខ្ញុំវាមានការហត់នឿយបន្តិចមែន ដែលនាំ បង ប្អូនមកអង្គុយធ្វើបាយប្រអប់ដោយខ្លួនអែង (រាប់រយប្រអប់)ដើម្បីចែកជូន បងប្អូន អុំ ពូ មីង ពិសារ,,,»។

ក៏បង្ហាញផងដែរ នៅក្នុងគណនីហ្វេសប៊ុក នាង វ៉ាង ស្រីណូ បង្ហាញពីសកម្មភាពដើរដែរបានបញ្ចប់តាៗប្រកបរបរទាក់ស៊ីក្លូ យាយតាចាស់ជរា នៅតាមទីសាធារណៈ រួមនឹងក្មេងៗនៅតាមផ្លវ។ ដែលជាសកម្មភាពដែល ធ្វើឲ្យទស្សនិកជនកោតសរសើរមិនដាច់ពីរមាត់ឡើយដោយសាតែការលះបង់កម្លាំងកាយចិត្ត ពេលវេលានិងលុយកាក់ដើម្បីសន្សំកុសល់តាមដងផ្លូវ។ នាង វ៉ាង ស្រីណូ ក៏បង្ហាញសារដ៏មានន័យសម្រាប់សកម្មភាពនាងធ្វើថា « នេះគឺជាបំណងប្រាថ្នាមួយដ៏ធំសំរាប់ខ្ញុំដែលចង់ធ្វើវា! ហើយក៏មិនបញ្ចប់ត្រឹមនេះដែរនៅមាន តទៅទៀត,,,សូមជូនកុសលផលបុណ្រដែលបានធ្វើនេះដល់អ្នកដែលបានចូលរួមជាកំលាំងកាយ ជាកំលាំងចិត្ត ទាំងអស់ Ratta Seanric Vang ឲ្យបានមះផលដូចខ្ញុំដែរ»។