ភ្នុំពេញ៖ តារាចម្រៀង ពេជ្រ សោភា ថ្មីៗបានបង្ហោះវីដេអូ បង្ហាញពីការជូនការដូ ម៉ូតូម៉ាកស្កូបពីឆ្នាំ២០១៨ ដល់ក្មួយស្រី បន្ទាប់នាងបានប្រឡងឌីភ្លូមជាប់។ ខណៈមជ្ឈដ្ឋានជាច្រើនក្នុងបណ្តាញក៏លើកឡើងជាចម្ងល់ ក្មួយម៉េចមុខដូចម៉ីងម៉េះ ។ កូនមែន?។
តារាចម្រៀង ពេជ្រ សោភា ដែលជីវិតឯកជនកំពុងហ៊ុំព័ទ្ធនិងភាពរន្ទឺថាបានភ្ជាប់ចំណងស្នេហ៍យល់ចិត្តគ្នាយ៉ាងផ្អែមល្ហែមនឹងតារាសម្តែងវ័យក្មេងរូបសង្ហា លោក ឆឹន កក្កដា ឈានដល់ការសន្សំលុយចំណូលដើម្បីត្រៀមដឹកដៃគ្នាចូលរោងជ័យ ក៏អះអាងក្នុងវីដេអូថា មិនមានអ្វីធំដុំជួនក្មួយស្រី ដែលនាងប្រលងជាប់ឌីភ្លូម ក៏ទិញម៉ូតូថ្មីមួយនេះឲ្យនាង ជាការលើកទឹកចិត្ត ។
តារារូបនេះបញ្ជាក់ទៀតថា «ផ្តល់កម្លាំងចិត្ត ទោះជាប់ឬមិនជាប់អត់សំខាន់ទេ ជាការលើកទឹកចិត្តនាងឲ្យបានសប្បាយ គាត់ខំរៀនណាស់មួយរយៈនេះ»។
យ៉ាងណាម៉ិញ សន្តានចិត្តដែលនាង ពេជ្រ សោភា បង្ហាញថា ធ្វើជួនក្មួយស្រីនោះ បែរជាត្រូវស្រោចនូវពាក្យចំអកឡកឡាយមកឲ្យតារាស្រីម្ចាស់ការដូនេះទៅវិញ ជាមួយនឹងពាក្យថា បើទទួលស្គាល់ថាកូនទៅខ្លាចបាត់ប្រជាប្រិយភាពមែន ទើបចាំបាច់ជំនួញថា ជាក្មួយ។ ក្មួយអីបើមុខដូចម៉ីងបេះ បិទនោះ?
តបនឹងពាក្យចំអកឡកឡាយនេះ នាង ពេជ្រ សោភាថា ជាក្មួយទេ ហើយក៏មិនទៅខ្វល់នឹងអ្នកគិតនោះទេ ចង់ថាម៉េចក៏ថាទៅ ។ តារារូបនេះ បញ្ជាក់ថា «ខ្ញុំដឹងខ្លួនខ្ញុំថាខ្ញុំធ្វើនេះគឺសម្រាប់ក្មួយជាទីស្រឡាញ់របស់ខ្ញុំ ប៉ុណ្នឹងគ្រប់គ្រាន់សម្រាប់ខ្ញុំម្តាយម៉ីងនាងហើយ»។
