ភ្នំពេញ៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះអង្គបានរៀបអភិសេក​ជាមួយព្រះបាទសម្តេច ព្រះនរោត្តម សីហនុ អតីតព្រះមហាវីរក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះបរមរតនកោដ្ឋ នៅក្នុងខែមេសា ឆ្នាំ១៩៥២។

ក្រោយរៀបអភិសេក ព្រះអង្គទ្រង់មាន ព្រះរាជបុត្រា ២ព្រះអង្គ គឺ ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាព្រះរាជបុត្រច្បង និងព្រះអង្គម្ចាស់ នរោត្តម នរិន្រ្ទពង្ស ជាព្រះរាជបុត្រពៅ ប៉ុន្តែព្រះអនុជទ្រង់បានសោយទីវង្គតកាលពីឆ្នាំ២០០៣ ដោយជំងឺបេះដូង។