ភ្នំពេញ៖ អ្នកក្លាហានមិនបញ្ចេញមុខម្នាក់ បានប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ «ឆ្កែ វត្ត» បានបង្ហោះសារ​រិះ​គន់​សម្តេច​តេជោ ហ៊ុន សែន ថា «កាដុមឆែប សម្តេច អត់ដឹងឆ្នាំនេះឆ្នាំអី» ខណៈដែលបដាអបអរសង្រ្កានឆ្នាំថ្មីបានសរសេរថា «អបអរសាទរពិធីបើកព្រឹត្តិការណ៍ អង្គរសង្រ្កាន លើកទី៦ ឆ្នាំ២០១៨ ថ្ងៃសុក្រ ១៣រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ សៀមរាប ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៨»។

ចំណុចដែលអ្នកចេះអ្នកដឹងបានរិះគន់ថា ខុសនោះត្រង់ចំណុច «ឆ្នាំរក»។ តែយ៉ាងណាមិញ ការរិះគន់របស់លោកមិនត្រឹមត្រូវនោះទេ ព្រោះថា ថ្ងៃទី១៣ មេសា ស្ថិតនៅក្នុងឆ្នាំរកា ដដែល ម្ល៉ោះហើយបដា ដែលគេសរសេរនោះជាការត្រឹមត្រូវណាស់។

ទាក់ទិនរឿងនេះផងដែរ បុរសម្នាក់ឈ្មោះ ឈាង សុបញ្ញា បានលើកឡើងថា «អ្វីដែលពិបាកបំផុតនោះគឺមនុស្សល្ងង់ធ្វើចេះ, ខ្លួនឯងមិនច្បាស់ផងចេះមកសរសេរផុស ចង់បានlike នឹងcomment. ពិតជាគួរអោយអនិច្ចារ្យណាស់លោក admin អោយគេជេរលេងមុនចូលឆ្នាំ»។