ព្រះសីហនុ៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ តារាចម្រៀងរាងតូចច្រឡឹង ទេព បូព្រឹក្ស មិនបានដើរលេងជុំគ្រួសារឡើយ ព្រោះតែនាងជាប់រវល់នឹងការងារប្រមូលលុយតាមបណ្តាញប្រគំតន្ត្រីផ្សេងៗ គ្រប់រាជធានីខេត្តក្នុងប្រទេសកម្ពុជា។

ជាក់ស្តែងនៅរាត្រីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨ តារាចម្រៀង ទេព បូព្រឹក្ស បានប្រាប់ថា «សប្បាយៗជាមួយនាងខ្ញុំ ទេព បូព្រឹក្ស យប់នេះនៅឆ្នេរអូឈើទាល​ Ganzberg Beer concert»។

យ៉ាងណាមិញ វត្តមាន ទេព បូព្រឹក្ស ត្រូវបានសាទរយ៉ាងកក្រើកពីសំណាក់អ្នកគាំទ្រខេត្តព្រះសីហនុ។ ក្នុងកម្មវិធីនោះ នាងបានលើកយកបទចម្រៀងប្រភេទញាក់កន្ត្រាក់អារម្មណ៍ និងបទមនោរសញ្ចេតនាផងដែរ ដើម្បីច្រៀងអបអរសាទរឆ្នាំថ្មី ឆ្នាំច ព.ស ២៥៦២។