ភ្នំពេញ៖ ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំច ព.ស ២៥៦២ តារាសម្តែង និងជាពិធីករសម្បូរវោហារ ប៉ែន ចំរ៉ុង បានសម្តែងក្តីនឹករឭក និងដឹងគុណចំពោះមាតាបិតា ដែលលោកអ្នកទាំងពីរជាព្រះរស់។

លោក ប៉ែន ចំរ៉ុង បានប្រាប់ថា «មុនទៅធ្វើបុណ្យនៅវត្តអារាម ជូនបច្ច័យ និងគ្រឿងបរិក្ខាផ្សេងៗដល់ព្រះរស់មុនសិន ស្តាប់ការឲ្យពរលោកទាំងពីរហើយមានអារម្មណ៍ជ្រះថ្លាណាស់ សូមរីករាយឆ្នាំថ្មីទាំងអស់គ្នា»។

ក្នុងរយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីលោក ប៉ែន ចំរ៉ុង ត្រូវបានគេដឹងថាលោកជាប់រវល់បំពេញបេសកកម្មនៅខេត្ត ដោយលោកបានបញ្ជាក់ថា «ត្រៀមខ្លួនហើយនៅបងប្អូនទាំងអស់គ្នា ជួបគ្នានៅការប្រគុំតន្ត្រីសង្ក្រាន្តបាត់ដំបង»។

សូមទស្សនាវីដេអូ!!