ភ្នំពេញ៖ បងប្រុសតារាកំប្លែងដ៏ល្បីនាយ កុយ បានទទួលមរណភាពកាលពីថ្ងៃទី១៣ មេសា ២០១៨ មុនថ្ងៃចូលឆ្នាំមួយថ្ងៃ ម្ល៉ោះហើយបានធ្វើឲ្យលោករារែកក្នុងការសម្រេចចិត្តទៅកូរ៉េថ្ងៃទី១៤ មេសា ២០១៨។

ក្រោយនាយ កុយ បានជួយរៀបចំពិធីបុណ្យបានមួយចំនួននោះ លោកត្រូវសម្រេចចិត្តម្តងទៀត ថាត្រូវចាកចេញទៅ​ប្រទេសកូរ៉េនៅថ្ងៃទី១៤ មេសា តាមកាលកំណត់ ព្រោះថាបងប្អូនទស្សនិកជនរស់នៅ និងធ្វើការនៅប្រទេសកូរ៉េកំពុងរង់ចាំទស្សនា មិនអាចខកខានបានឡើយ។

មុនចេញដំណើរនាយ កុយ បានប្រាប់អ្នកគាំទ្រថា «ខ្ញុំមានការសោកស្តាយណាស់ មិនបានជូ​នដំណើរចុងក្រោយបងប្រុសខ្ញុំ ខណៈដែលសពគាត់នឹងត្រូវបូជានៅថ្ងៃទី១៥ មេសា ២០១៨ នេះក៏ព្រោះតែខ្ញុំជាប់ភារកិច្ចចេញទៅសម្តែងនៅប្រទេសកូរ៉េនាឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ»។