កូរ៉េខាងត្បូង៖ ព្រឹត្តិការណ៍មហាសង្រ្កាន្តនៅសាធារណៈរដ្ឋកូរ៉េខាងត្បូង មានបងប្អូនពលករខ្មែររាប់ពាន់បានមកចូលរួមលេងល្បែងប្រជាប្រិយ រាំកម្សាន្តនូវចង្វាក់ប្រពៃណី ចង្វាក់ញាក់កន្ត្រាក់អារម្មណ៍ និងមានការថតរូប​សែល​ហ្វី​ជាមួយតារាចម្រៀង និងតារាកំប្លែងល្បីៗក្នុងប្រទេសកម្ពុជា។

ស្ថិតនៅក្នុងមហាព្រឹត្តិការណ៍នោះ លោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម បានបង្ហាញចំណាប់អារម្មណ៍លើផេកហ្វេសប៊ុករបស់លោកថា «ពិតជាមោទនភាពណាស់ដែលបានចួលរួមសង្ក្រាន្តនៅប្រទេសកូរ៉េខាងត្បូង»។

បើយើងក្រឡេកទៅមើលទិដ្ឋភាពមូលវិញ មានសម្លេងហ៊ោកញ្ជៀវ និងរាំតាមចង្វាក់ភ្លេងយ៉ាងកក្រើក ពោលគឺពួកគេសប្បាយអស់ពីចិត្តពីថ្លើម ត្បិតអីមួយឆ្នាំមានម្តងនាឱកាសបុណ្យចូលឆ្នាំថ្មី ហើយពិសេសជាងនេះទៀត បងប្អូនខ្មែេរនៅកូរ៉េ បានជួបជាមួយតារាចម្រៀង idol ល្បីៗក្នុងប្រទេស។

សូមទស្សនាវីដេអូ!!