ភ្នំពេញ៖ បន្ទាប់ពីប្រកាសរកកុមារា ធឿន បូរី ល្បីច្រៀងពិរោះកក្រើកនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក មក​ឡើង​​ច្រៀងនៅក្នុងកម្មវិធីទូរទស្សន៍ ក៏ទទួលបានការគាំទ្រច្រើន។ ជាថ្មី លោក ចា រិទ្ធី ក៏ប្រកាស​ស្វែង​រក​ស្រ្តីវ័យចំណាស់ ផាន ស៊ីណា មកឡើងបង្ហើរសំនៀងប្រជែងប្រជាប្រិយ ធឿន បូរី ។

លោក ចា រិទ្ធី អ្នក​គ្រប់​គ្រងកម្មវិធីប្រគំតន្រ្តីនៅទូរទស្សន៍អាស៊ីអាគ្នេឃ៍ ជាថ្មីបានប្រកាសនៅក្នុង គណនី​ហ្វេស​ប៊ុក ស្វែងរកស្រ្តី ឈ្មោះ ផាន ស៊ីណា មកឡើងច្រៀងនៅស្ថានីយ៍ទូរទស្សន៍​អាស៊ីអាគ្នេយ៍ទៅថ្ងៃអាទិត្យនេះ 01- 10- 17 នៅក្នុងកម្មវិធ្វើ Genzberg និងតន្រ្តីមហាជន ដើម្បីឲ្យទស្សនិកជនបានស្តាប់ កុំឲ្យមហាជន​មួយ​ចំនួន​និយាយថា បងស្រីបានយកសម្លេងគេមកកាត់តដើម្បីចង់ល្បីទៀត»។ព្រមនឹងការប្រកាសនោះ អ្នកគាំទ្រក៏ទម្លាយថា ស្រ្តីចំណាស់មានសំលេងច្រៀងពិរោះ មិនចាញ់រៀម​ច្បង​ចម្រៀង​សម័យមុន អ្នកនាង ផាន ស៊ីណា គាត់បច្ចុប្បន្នបងស្រីកំពុងតែធ្វើជាកម្មករនៅប្រទេសថៃ។ សព្វ​ថ្ងៃគាត់ពិបាកណាស់គឺខ្វះទាំងសោហ៊ុយធ្វើដំណើរនិងសំលៀកបំពាក់ឡើងច្រៀងទេ។

ឆ្លើយតប​នឹង​ការ​ខ្វះ​ខាត់របស់ស្រ្តីដែលមានសំឡេងច្រៀង ពិរោះ ដែលជាខ្មែរមានកំណើតនៅខេត្ត​ឧត្តមាន​ជ័យ ចំណាក់ស្រុក​ទៅធ្វើកម្មករនៅប្រទេសថៃ នោះ លោក ចា ឬទ្ធី ក៏បានបង្ហាញការសន្យាថា « ខ្ញុំបាន​សន្យា​​ជាមួយគាត់ថា ខ្ញុំជា​អ្នកចំណាយទាំងអស់ ឲ្យតែគាត់បានមកច្រៀងនៅទូរទស្សន៍អាស៊ីអគ្នេយ៍ ដើម្បី​ឲ្យបង​ប្អូនទស្សនិក​ជនយើងបានទស្សនា និងបានឃើញរូបពិតសំឡេងពិត ដូច្នេះសូមបង​ប្អូនរង់ចាំតាម​ដាន​ទស្សនា​​ទាំង​អស់​គ្នា​ថា តើសម្លេងរបស់គាត់ពិតច្រៀងជាមួយភ្លេងពិរោះប៉ុណ្ណា?»៕