តាកែវ៖ វត្តពុទ្ធគីរីកម្ពុជា គ្រោងកសាងព្រះពុទ្ធរូប ជំុវិញភ្នំ ចំនួន ៨៤០០០អង្គ ហើយសព្វថ្ងៃកសាងព្រះពុទ្ធរូប បានជាង ២ម៉ឺនអង្គហើយ។

យ៉ាងណាមិញ វត្តពុទ្ធគិរី ត្រូវបានគេលើកឡើងថា «ជាវត្តមួយដែលមានព្រះពុទ្ធរូបច្រើនជាងគេក្នុងប្រទេសកម្ពុជា»។ វត្តនេះ ស្ថិតនៅភូមិត្រពាំងស្ការ ឃុំត្រពាំងគ្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ។