ភ្នំពេញ៖ ថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បុរសជាកម្មករសំណង់ម្នាក់បានលង់ទឹកស្លាប់ ក្រោយនាំគ្នាទៅលេងកម្សាន្តនៅរមណីយដ្ឋានកោះដាច់។

សមត្ថកិច្ច បានប្រាប់ថា «នៅថ្ងៃទី ១៦ មេសា ២០១៨ ម៉ោង ១៣និង០០នាទី នៅចំនុច រមណីដ្ឋានឆ្នេរកោះដាច់ ស្ថិតក្រុមទី១ ភូមិ ក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានករណី មនុស្ស លង់ទឹកស្លាប់»។

ប្រភពដដែលបន្តថា «សាកសពឈ្មោះ អ៊ុន រដ្ឋា ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មាន មុខរបរ ជាងសំណង់ មានទីលំនៅបច្ចុប្បន្ន ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។