ព្រៃវែង៖ ព្រឹត្តិការណ៍ «សង្ក្រាន្តព្រៃវែង ឆ្នាំ២០១៨» គិតត្រឹមថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨ ជាថ្ងៃទី២ នៃសង្ក្រាន្ត ព្រៃវែង សង្កេតឃើញមានពុកម៉ែ បង-ប្អូន យុវជន-យុវនារីមកពីគ្រប់ទិសទី បានមកចូលរួមប្រមាណជាង១៣ម៉ឺននាក់។

មូលហេតុជាអាទិ៍ ដែលបណ្តាលឲ្យមានបងប្អូនប្រជាពលរដ្ឋ មកទស្សនាកំសាន្តព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែង មានចំនួនច្រើនលើសលប់បែបនេះ គឺដោយសារតែព្រឹត្តិការណ៍នេះ នាំមកនូវភាពសប្បាយ រីករាយខ្លាំងដល់ពួកគាត់ ព្រោះមានកម្មវិធីជាច្រើនដូចជា៖

ការប្រឡងស្រីស្រស់ ប្រុសស្អាត, ប្រឡងចំរៀង, ប្រឡងបវរកញ្ញាវ័យចំណាស់, ការលេងរបាំ, ល្បែងប្រជាប្រិយគ្រប់ប្រភេទ, ការប្រកួតរកស្តេចអុកប្រចាំខេត្ត, ការបង្ហាញក្បាច់គុណល្បុក្កតោ, ការដង្ហែរក្បួនរបស់ ស.ស.យ.ក ស្រុក-ក្រុងទាំង១៣ ទូទាំងខេត្តព្រៃវែង, ការសំដែងសិល្បៈបុរាណ, ល្ខោនខោល, ល្ខោនស្បែកធំ, ល្ខោនបាសាក់, ចាប៉ី, អាយ៉ៃ, ការប្រគុំតន្ត្រី, កំប្លែង និងជាពិសេស ការលេងបាញ់ទឹក នៅតំបន់ត្រជាក់ចិត្តជាដើម។