ភ្នំពេញ៖ តារាចម្រៀងពន្លកថ្មី នាង រ៉េត ស៊ូហ្សាណា រំពេចពីលទ្ធផលប្រឡងបាក់ឌុប ទទួលបានជោគជ័យ ក៏សាយភាយភ្លាមៗដែរថា ពន្លកតារាស្រីរូបនេះក៏អាចនឹងលាឈប់ពីអាជីពសិល្បៈ ដើម្បីទៅបន្តការសិក្សានៅក្រៅប្រទេស។ ប៉ុន្តែដំណឹងនេះបែរត្រូវបាន នាង រ៉េត ស៊ូហ្សូណា ចេញមកច្រានចោលទៅវិញ។

ថ្មីៗនេះមានការផ្សព្វផ្សាយបន្តបន្ទាប់ ពីដំណើរចាកចេញរបស់កញ្ញា រ៉េត ស៊ូហ្សាណា ពីហង្សមាសដើម្បីបន្ត ការសិក្សានៅប្រទេសអូស្ត្រាលី។ ដែលមានទាំងហេតុផងបង្ហាញមកថា «ស៊ូហ្សាណា មានឪពុកជាគ្រូបង្រៀនភាសាអង្គគ្លេសដ៏ល្បីនៅបាក់ទូក ! ហើយឪពុក រូបនេះចង់ឲ្យកូនបន្តការសិក្សា នៅប្រទេសអូស្រ្តាលី ដោយសារតែគាត់មានបងប្អូននៅទីនោះស្រាប់»។ ប៉ុន្តែផ្ទុះនឹងការផ្សព្វផ្សាយនេះ តារាចម្រៀងពន្លកថ្មី ឡើងប្រជាប្រិយតាមរយៈការប្រឡងចម្រៀងលំដាប់ថ្នាក់អន្តរជាតិ នាង រ៉េត ស៊ូហ្សាណា ចេញមុខអះអាងថា «រូបខ្ញុំមិន បោះបង់វិថីសិល្បៈមួយនេះឡើយ»។ បើទោះបីជាយ៉ាងណាក្តីក៏ដោយ ! ការបដិសេធន៍របស់ ហ្សាណា ទំនងខុសពីគោលដៅរបស់គ្រួសារបន្តិច ។

ខណៈអ្នកគាំទ្រនាងក៏បាននាំគ្នាលើកឡើងថា «ប្រសិនបើហ្សាណាបន្តការសិក្សានៅប្រទេសអូស្រ្តាលីមែន នាងត្រូវរៀនបំប៉ននៅស្រុកខ្មែរចំនួនមួយឆ្នាំ ដើម្បីមានសមត្ថភាព គ្រប់គ្រាន់ ដោយភាពជាក់ស្តែង ការសិក្សានាងនៅសាលាឯកជនអន្តរទី្វបអាមេរិចកាំងគឺមិនសូវបានទៀងទាត់ដូចសិស្សដទៃ នោះទេ ត្បិតនាងជាប់រវល់ជាមួយការងារសិល្បៈ ចំណែកឯខាងសាលាវិញហាក់ផ្តល់ភាពងាយស្រួលដល់នាងច្រើន។ ចឹងក៏សមហេតុនាង បដិសេធនោះដែរ ដែលនាងនៅមានឱកាសបន្តអាជីពសិល្បៈបានពេលយូរទៅមុខទៀត។