ភ្នំពេញ៖ តារាសម្តែងរាងតូចច្រឡឹងល្បីនឹងសកម្មភាពមនុស្សធម៌ កញ្ញា ហង្ស ម៉ារីនី ដែលមុននេះទើបនឹងបង្ហាញអត្តសញ្ញាណអនាគតស្វាមីដែលមានរូបរាងស្គមខ្ពស់ស្តើងសមនិងរូបនាងក៏រាងតូចច្រឡឹកនោះ។
ថ្មីៗនេះនាងបង្ហាញរូបដែលខ្លួនទើបតែភ្ជាប់ពាក្យដោយដៃមានចងអំបោះ រួមទាំងសារដែលបង្ហាញពីអារម្មណ៍រំភើ​ប​ខ្លាំ​ងចំពោះអនាគត់ស្វាមី ដោយនាងលើកឡើងថា«អរគុណគ្រប់យ៉ាង ដែលបងតែងតែនៅក្បែរអូន បងតែ​ង​តែ​ផ្តល់ភាពកក់ក្តៅឲ្យអូន បងតែងតែបងបង្រៀនអូន ជាពិសេសគឺបងតែងតែ គោរពនូវពាក្យសន្យារបស់បងចំ​ពោះ​អូន អ្វីដែរសំខាន់គឺអរគុណខ្លាំងបំផុត ដែរបងបានដើរចូលមកក្នុងជីវិតអូន Love & respected my life my everything »។
ខណៈមហាជនបានដឹងថាគូដណ្ដឹងរបស់តារារូបនេះមិនសូវសង្ហា ស្រស់ស្អាតដូចគេនោះនាងក៏បន្តថា«ទោះបងមិ​ន​​មានជាអ្នកមាន មិនសង្ហាខ្លាំង មិនអស្ចារ្យ មិនឡូយឆាយ មិនឆើតឆាយ មិនចេះធ្វើខ្លួនដូចគេ តែអ្វីដែរអូ​ន​ស្រ​លាញ់គឺភាពសាមញ្ញរបស់បង ភាពស្លូតបូត សុភាពរាបសារ មិនឆ្មើងឆ្មៃ មិនចេះរករឿងអ្នកណា ចេះគោរពចា​ស់​ទុំ ចេះអោនលំទោន ហើយអ្វីដែរអូនស្រលាញ់បង គឺបងជាបង»។