រតនៈគិរី៖ យុវជនឈាមរាវមានប្រល័យប្រាណទាំងកណ្តាលថ្ងៃត្រង់ព្រោះមិនចង់រស់តទៅទៀតទេ ព្រោះឪពុកម្តាយបានស្តីបន្ទោសបួនប្រាំម៉ាត់ ពីរឿងរូបគេដើរផឹកស៊ីមិនចូលឆ្នាំជាច្រើនថ្ងៃ។ ជនដែលធ្វើអត្តឃាតឈ្មោះ ស៊ូ លាងតាក់ អាយុ ២២ឆ្នាំ រស់នៅភូមិវើនហយ ឃុំហាត់ប៉ក់ ស្រុកវើនសៃ ខេត្តរតនគីរី បានធ្វើសកម្មភាពបាញ់សម្លាប់ខ្លួនឯងនឹងកាំភ្លើងអាកា នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨។

ទាក់ទិនរឿងនេះ សមត្ថកិច្ចបានឲ្យដឹងថា «យុវជនខាងលើបានយកកាំភ្លើងអាកាបាញ់ទម្លុះពីមាត់ទៅលលាក្បាលខាងលើ បណ្តាលឲ្យប្រកាច់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយសាររូបគេខឹងនឹងឪពុកម្តាយស្តីបន្ទោសរឿងដើរផឹកស៊ីមិនចូលផ្ទះ»។

ការបាត់បង់ជីវិតកូនប្រុសក៏ធ្វើឲ្យឪពុកម្តាយមានការសោកស្តាយខ្លាំងណាស់ដែរ ប៉ុន្តែវាក៏ផុតកម្មផុតផលជាមួយប្រុសកំហូចចិត្តច្រើននេះទៀតដែរ ធ្វើម៉េចសង្ខារមនុស្សមិនទៀងកើតចាស់ឈឺស្លាប់ជារឿងធម្មតា។