ភ្នំពេញ៖ ស្ថិតក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរជាឱកាសមួយសម្រាប់ប្រជាជនខ្មែរអាចជួបជុំគ្រួសារ ញ្ញាតិមិត្តជិតឆ្ងាយដើម្បីសាងនូវបរិយាកាសឲ្យសប្បាយរីករាយដូចជា លេងល្បែងប្រជាប្រិយជាដើមមិនថាចាស់ឬក៏ក្មេងទេក៏អាចលេងបានដែរ។
ជាក់ស្ដែងនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់តារាកំប្លែងសម្ដីចាក់ទឹកមិនលិចនាយ ពែក មី បានបង្ហាញពីទិដ្ឋ​ភា​​ពដ៏សប្បាយរីរាយនៅក្នុងភូមិរបស់ខ្លួន ដែលបានបង្កើតជាល្បែងកម្សាន្តច្រើនប្រភេទផង។ជាពិសេសទៅទៀតនោះលោក ឧកញ្ញាវ័យក្មេង ឡេង ណាវ៉ាត្រា និងលោកហេងឡុង ក៏បានចូលរួមឧបត្ថជាប្រាក់រង្វាន់លើកទឹកចិតដល់អ្នកចូលរួមលេង។
តាមរយៈសារអគុណរបស់តារាកំប្លែងរូបនេះបានលើកឡើងថា«អគុណ បងហេងឡុង នឹងលោកឧកញ៉ា ឡេងណាវាត្រា ដែលបានជួយថវិការ ២០០ដុល្លា សំរាប់កាប្រកួតបាល់ទាត់យាយយាយ នៅស្រុកខ្ញុំ»។ជាមួយគ្នានោះក៏មានប​ណ្ដា​​​អ្នកគាំទ្រមួយចំនួនបានស៊ែចែករំលែកវីដេអូកម្សាន្តនេះតៗគ្នារួចនិយាយថា«បានបុណ្យណាស់បង សូម​ជួន​ពរ​ប​ងនិងក្រុមគ្រួសារ សុខភាពល្អ ជោគជ័យគ្រប់កិច្ចការ សុខសប្បាយទាំងអស់គ្នា»។