ថៃ៖ ថ្មីៗនេះមានហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើងក្រោយពីក្មេងឈាមរាវម្នាក់បានប្រព្រឹត្តអំពើឃាតកម្មយ៉ាង​ឃោ​ឃៅដោយរំលោភនិងសម្លាប់លោកយាយជរាអាយុ៧៦ឆ្នាំម្នាក់ដែលរស់នៅតែម្នាក់ឯ នៅក្នុងប្រទេសថៃ ឋិតក្នុង ក្នុងស្រុក ឃូមឿង ខេត្ត បូរីរំា។
នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រថៃបានឲ្យដឹងថា«ក្រោយពេលកើតហេតុសមត្ថកិច្ចឃាត់ខ្លួនជន​ស​ង្ស័​​យម្នាក់ ឈ្មោះ មីន អាយុ១៩ឆ្នាំ ចំណែកសាកសពស្ត្រីចំណាស់ម្នាក់ ឈ្មោះ ផែន ឆុយរ៉ាម អាយុ៧៣ឆ្នាំ ដេកស្លាប់នៅលើកន្ទេលដេក ហើយនៅលើដងខ្លួនមានស្នាមវាយតប់ ជាំពេញខ្លួន និងមុខថែមទៀតផង »។
គួរបញ្ជាក់ផងដែរថាសាកសពស្រ្តីរងគ្រោះត្រូវបានប្រទះឃើញដោយស្ត្រីម្នាក់ដែលជាប្អូនស្រីរបស់សព ឈ្មោះ ចំប៉ា ឆៀ​មសិរិ អាយុ៦០ឆ្នាំហើយគាត់ពិតជារន្ធត់ និងសោកស្តាយខ្លាំងណាស់ ព្រោះតែនៅក្នុងភូមិនោះ មិនដែលមានរឿងបែបនេះ កើតឡើងម្តងណាឡើយ ៕