ព្រះវិហារ៖ បងប្អូនប្រជាពលរដ្ឋពិតជាប្រាថ្នានិងបួងសួងសុំឲ្យខ្លួនធ្វើដំណើរទៅណាមកណាសូមឲ្យមានក្ដីសុខសុវត្តិភាពគ្រប់ពេលវេលា ដោយមិនចង់អោយកើតមានហេតុអាក្រក់អ្វីមួយកើតឡើងឡើយ។តែផ្ទុយពីពាក្យបួងសួងនោះអ្នកខ្លះក៏ជួបហេតុអាក្រក់ ព្រោះថាគ្រោះថ្នាក់មិនអាចមើលឃើញមុនទេ ជាពិសេសគ្រោះថ្នាក់ចរាចរណ៍តែម្ដង។

នៅលើបណ្ដាញសង្គមបានចែករំលែករឿងគួឲ្យរន្ធត់ និងសោកស្ដាយជាខ្លាំងដោយរថយន្តមួយគ្រឿងបានបើកត្រឡប់មកពីលេងស្រុកកំណើតវិញដើម្បីឡើងមកភ្នំពេញ តែជួបហេតុអាក្រក់ក៏បុកបង្គោលភ្លើងស្លាប់ និងរបួសមួយឡានតែម្ដង។

ជាក់ស្ដែងយោងតាមសម្ដី វរសេនីយ៍ទោ គង់ គា បានអោយដឹងថា«ទាំងព្រឹកព្រលឹមនៅព្រះវិហារលើផ្លូវជាតិលេខ៦២ម្តុំកងពលលេខ៣.បង្ករដោយខ្លួនឯង បណ្តាលអោយស្លាប់២នាក់.របួសធ្ងន់៥នាក់»។ជាមួយគ្នានេះដែរហេតុការណ៍ដ៏រន្ធត់នេះបានធ្វើឲ្យក្រុមគ្រួសារជនរងគ្រោះ និងបណ្ដាអ្នកលេងបណ្ដាញសង្គមមានការសោកស្ដាយយ៉ាងខ្លាំង។