ភ្នំពេញ៖ កូនប្រុសរូបសង្ហាបានទទូចសុំផ្លែរំចេកពីបងប្អូនគ្រប់មជ្ឈដ្ឋាន​ដើម្បីយកទៅព្យាបាលម្តាយ ដែលមានជំងឺសរសៃទាញកម្រិតធ្ងន់ធ្ងរ ធ្វើឲ្យស្រ្តីជាម្តាយមិនហូបចុកអ្វីបានឡើយ ពោលគឺបានត្រឹមតែដេកលើគ្រែពេទ្យ ដកដង្ហើមស្ទើរមិនដល់គ្នាផង។

កូនប្រុសកតញ្ញូអង្វរទៅមហាជនថា «បងប្អូនដឹងថាផ្លែរំចេកនៅទីណាមានទេ ម៉ាក់ខ្ញុំមានជំងឺធ្ងន់កំពុងត្រូវការវា តែពិបាករកផ្លែនេះនៅណាទេ មានតែរំពឹងដល់បងប្អូនសូមមេត្តាជួយផង ពួកខ្ញុំនឹងជូនប្រាក់សាគុណជូនដល់អ្នក ខ្ញុំមានម៉ាក់តែមួយទេ សូមបងប្អូនជួយផង»។

ក្រោយបង្ហោះសារប្រមាណជាង ៤ម៉ោង មានបងប្អូនមកពីគ្រប់បណ្តាខេត្តប្រាប់ដំណឹង និងរិះយកមធ្យោបាយ​យក​ផ្លែរំចេកទៅឲ្យ លុះប្រមាណ១ម៉ោងក្រោយមកទៀតបុរសដដែលបានបង្ហោះសារថ្លែងអំណរអរគុណបងប្អូនដែលបានខ្នះខ្នែងជួយ ដោយលោកបានប្រាប់ថា «ខ្ញុំទទួលបានហើយ»។