ភ្នំពេញ៖គង់ សុជាតិ ក្លាយជាពិធីការិនីរបស់ទូរទស្សន៍ហង្សមាស​ដែល​អាចនៅ​​​នែប​និត្យ​កាយាស្វាមីក្មេងលោកជា វិបុល ទាំងយប់​ថ្ងៃហើយបើទោះជាមុននេះអ្នកនាងថា គ្មានការការខ្វល់ខ្វាយរឿង ដែលគេថា លោកវិបុល កាន់តែស្និទស្នាលចម្លែកជាមួយអ្នកនាងកែវ ចាន់និមល ក្ដី តែពេលនេះវាធ្វើឲ្យអារម្មណ៍​អ្នកនាងមាន​ភាព​ច្របូល​ច្របល់​ខ្លាំងណាស់ ព្រោះថា​ពាក្យចរចាមអារ៉ាម​ទាំងនោះហាក់មិន​ស្ងប់ស្ងាត់ទាល់តែសោះ។

ប្រភពបានឲ្យដឹងថា អ្នកនាងគង់ សុជាតិ ហាក់ដូចជាមិនមានអារ​ម្មណ៍​ជ្រះ​ថ្លាទាល់តែសោះក្រោយបុណ្យចូលឆ្នាំ​ខ្មែរនេះ​ហើយ​អ្នក​នាងមិនចង់ឲ្យស្វាមីដើរតាមកម្មវិធីអ្នកសិល្បៈដោយគ្មានអ្នកនាងចូលរួមឡើយ ព្រោះថាពិធីការិនីរូបនេះភ័យខ្លាចគេឆក់ស្វាមី ទៅបាត់។​   

គង់ សុជាតិ បានដឹកដៃលោកជា វិបុល រៀបការកាលពីឆ្នាំ២០១៣ ហើយពេលនេះទទួលបានចំណងដៃកូនស្រីម្នាក់ដ៏ស្រស់ស្អាតឈ្មោះ​ជា សុជាតិនារី ហៅដូរី ។ស្វាមីអ្នកនាងគង់ សុជាតិ លោកវិបុល ចង់បានកូនប្រុសម្នាក់ទៀតដើម្បីឲ្យគ្រួសារកាន់តែមានភាពរីករាយ តែអ្នកនាងសុជាតិ មិនទាន់ចង់ពពោះទៀតទេ ហើយ​បាន​ប្រាប់​ទៅ​លោក​វិបុល ថាអ្នកនាងមានកូនស្វាមីមុន២ទៅហើយអីចឹងយកធ្វើ​អីទៀតនាំតែខាតការងារសិល្បៈ តែលោក វិបុល នៅតែ​មានៈ​ចង់​បាន​។

អ្នកនាងសុជាតិ ថាមានភាពកក់ក្ដៅខ្លាំងណាស់ព្រោះលោកវិបុល បានស្រលាញ់កូនទាំង២របស់អ្នកនាងដូចជាកូនបង្កើតអីចឹងដែរ៕