ភ្នំពេញ៖កំពូលតារាចម្រៀងស្រីលំដាប់ជួរ​មុខ​គេរបស់​ផលិត​កម្ម​ថោន​ កញ្ញា មាស សុខសោភា បានបង្ហាញ​ខ្លួន​នៅឆាក​តន្ដ្រី​កាល​ពី​ពេល​ថ្មីៗនេះ ដោយជិះរថយន្ដផ្ទាល់ខ្លួនម៉ាកSiennaពណ៌​ខ្មៅ​ដោយ​មាន​ដាក់​រូប​ឡូហ្គូ​ជា​រូប​នាង​និង​ផលិតកម្ម​ផ្ទាល់​ខ្លួន​របស់​នាង​តែ​ម្ដង​ប៉ុន្ដែ​មិន​មែន​ថោន​ទេ គឺCamtrax ដែលធ្វើឲ្យតារាចម្រៀង​រួម​អាជីព​ជា​ច្រើនមានការភ្ញាក់ផ្អើលខ្លាំងហើយអ្នកខ្លះនៅសង្ស័យថាសោភា ចេញពីថោនទៅទៀត។ទោះជាយ៉ាងណាការប្រើឡូហ្គូផលិតកម្មផ្ទាល់ខ្លួន​របស់​មាស​ សុខ​សោ​ភា នៅពេលនេះបញ្ជាក់​ថា តារាចម្រៀងល្បីល្បាញ​រូបនេះបាន​ផ្ដោតលើការធ្វើបទចម្រៀងនិងសកម្មភាពរបស់ផលិតកម្មនាងCamtraxច្រើនជាងថោន​ហើយគេគ្រាន់តែឃើញ​រថយន្ដនោះ​ជិះនៅ​កណ្ដា​ល​ផ្លូវភ្លាមក៏ដឹងថាជាឡានរបស់សុខសោភា ដែរ។       យ៉ាងណាមាស សុខសោភា នៅតែបន្ដរច្រៀង​ឲ្យផលិតកម្មថោន​ដដែ​ល​ បើទោះជានាងបានផុតកុងត្រាទៅហើយក្ដី ។ចំណែកផលិតកម្មCamtrax ដែលមានគូស្នេហ៍ជាអ្នកគ្រប់​គ្រង​នោះ​បន្ដចេញបទចម្រៀងជាធម្មតា ហើយថោនបាន​បើកសិទ្ធិឲ្យ​នាង​ក្នុង​ការ​ធ្វើបទចម្រៀងដោយទូលាយតាមចិត្តចង់ទៀតផង។

មាស សុខសោភា បានប្រកាសថានៅឆ្នាំ២០១៨នេះ​នាងត្រៀម​ថត​ភាពយន្ដមួយឲ្យទូរទស្សន៍មួយដែលមិនមែនជាថោនផងដែរក្នុងតំណែងជាតួឯក ៕