ភ្នំពេញ៖ ខណៈជំងឺឪពុកនៅមិនទាន់វិវត្តមកភាពប្រសើរ ក៏តែធ្វើឲ្យតារាចម្រៀង ករុណា ពេជ្រ ក៏កាន់តែមានការ​ព្រួ​​យបារម្ភ ទាំងកាន់តែខើចហិរញ្ញវត្ថុក្នុងជង្រុកគ្រួសារ នៅក្រោយឳកាសបុណ្យចូលឆ្នាំប្រពៃណី និងចប់ពីភាពម​មា​ញឹកនេះ លោក ករុណ ពេជ្រ ស្រាប់តែប្រកាសលក់ផ្ទះវីឡាភ្លាមៗ មុននឹងបន្តយកឪពុតចេញទៅព្យាបាលក្រៅប្រ​ទេ​សបន្តទៀត។
ក្នុងហ្វេសប៊ុកភ្ជាប់ដោយរូបភាព រុញឪពុកក្នុងបរិវេនផ្ទះដ៏ធំទួលាយក្នុងបូរីប៉េងហួត លោក ករុណា ពេជ្រ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមក៏ដូចជាអ្នកគាំទ្រ ក្តុកក្តួលក្នុងចិត្តគ្រប់គ្នា ស្លុតចិត្ត ឃើញសាររៀបរាប់ទាំងក្ដុកក្ដួល​ថា​ថា​«កូនមកដល់ផ្ទះវិញហើយ ប៉ា…!!! ផ្ទះធំពេក ហើយប៉ា ឈឺ ទៀត … កូននឹងនាំប៉ា ទៅព្យាបាលបន្តនៅក្រៅប្រទេសឆាប់ៗនេះ…កុំឲ្យសៅហ្មង »។
តារាចម្រៀងរូបនេះបន្តថា«ខ្ញុំសូមប្រកាស លក់ផ្ទះវីឡាទោល ហើយកែងផ្លូវ ខាងមុខតែម្តង… ដែលមានទីតាំងនៅបុរីពិភពថ្មី សំរោងអណ្តែត3 ផ្ទះលេខ2( E0,E1,E2 ) ផ្លូវ A … ទល់មុខសួនច្បារធំ2 មានទីធ្លាធំទូលាយ នៅ​មុ​ខ​ផ្ទះ…. ចំណាយពេលតែ 5នាទី ដល់ផ្សារ Makro និង ផ្សារទំនើប AEON II ទំហំដី : ទទឹងមុខ 18,40 m រីកទទឹងក្រោយ 19,40m និង បណ្តោយ 33,40 m »។យ៉ាងនាមិញឃើញថាលោក ករុណា ពេជ្រ ពិតជាកូនកត្តញ្​ញូ​​​​មែ​នតែងតែខំព្យាយាមធ្វើគ្រប់បែបយ៉ាងដើម្បីបានឪពុកឲ្យត្រឡប់មកដូចដើមវិញ។