កូរ៉េខាងត្បូង៖ ព្រឹត្តិការណ៍មហាសង្រ្កាននៅប្រទេសកូរ៉េខាងត្បូង ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨ ជាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលមានបងប្អូនពលករខ្មែរធ្វើការនៅប្រទេសកូរ៉េបានចូលរួមយ៉ាងច្រើនកុះករ មានការលេងល្បែង របាំ ប្រជាប្រិយខ្មែរ និងការរាំកម្សាន្តជាមួយតារាចម្រៀង សម្តែង និងកំប្លែងល្បីៗក្នុងប្រទេសកម្ពុជា។

ថ្ងៃនេះតារាញូស៍ សូមលើកយកកម្រងរូបភាពស្អាតៗ នៅក្នុងព្រឹត្តិការណ៍មហាសង្រ្កាន្តខ្មែរនៅកូរ៉េ ដែលរូបភាពទាំងនោះត្រូវបានក្រុមការងារឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណៈរដ្ឋកូរ៉េ បានបង្ហោះសារបន្តបន្ទាប់ក្នុងផេកផ្លូវការរបស់ឯកអគ្គរាជទូត។