ភ្នំពេញ៖ នៅឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ស្រីស្រស់ វ៉ាន់ នីឡា ហាក់គ្រវែងភាពខ្លោចផ្សាជីវិតចោលមួយអន្លើ ជាមួយការបង្ហោះរូបភាពនាំដំណើរមិត្តភ័ក្រស្រីៗមកពីទីក្រុងឌូបៃដើរទស្សនាតំបន់សៀមរាបអង្គរ។
អ្វីដែលកាន់តែពិសេសនោះតារាស្រីរូបនេះបានបង្ហាញពីមោទនភាពរបស់ខ្លួនដែលមិត្តបានលើកសរសើរពីប្រទេសខ្មែរទៅមិត្តភក្តិ នៅក្រៅប្រទេស ដោយនាងលើកឡើងថា«នេះមិត្តភក្តិរបស់ខ្ញុំគេមកពីរឌូបៃ ប្រទេសគេ​ជឿ​ន​លឿ​នឡើងសាហាវកប់ គេនៅញ៉ាមចង់មកលេងស្រុកខ្មែរ»។
ខណៈប្អូនស្រីលោក សុខ ជំនោរ នាង នីឡា នាងក៏បានពណ៌មានឲ្យដឹងទៀតផងដែរពីទឹកចិត្តភ័ក្រដែលជាជាតិ​សា​សន៍ដទៃថា «សូម្បីតែគេផុសstory ក្នុង instagram របស់គេក៏ពួកម៉ាកគេម្នាក់ៗចង់មកស្រុកខ្មែរចង់ឃើញអង្គរវត្ត»។ ក្នុងនោះ នីឡា ក៏លើកឡើងថា «លើកក្រោយយកពួកគេទៅអួតកោះរ៉ុងម្តង»។