ភ្នំពេញ៖ អតីតតារាភាពយន្តជើងចាស់ ទាំងឃ្លាតឆ្ងាយឱកាស​ស​ម្តែ​ង​​ភាពយន្តទៅពូនសម្ងំសាងជីវិតគ្រួសារលើដីព្រៃនៃជនបទ​ដាច់​ស្រ​យា​លខេត្តត្បូងឃ្មុំ ក្នុងជីវិតភាពដ៏មហាកម្សត់រកព្រឹកខ្វះល្ងាច ។
រូបភាពជីវិតនេះក៏ធ្វើឲ្យមហាជនខ្មែរជុំវិញពិភពលោក នាំគ្នា​លាន់​មាត់​អាណិត ខណៈនៅល្ងាចថ្ងៃទី១៩ខែមេសានេះ លោក​ក៏​ទទួល​បាន​ក្តីសន្តោសពីកាកបាទក្រហមកម្ពុជាផងដែរ។
គួររំលឹកមុននេះ ក៏មានការផ្សព្វផ្សាយ ពីទឹកចិត្តកត្តញួរបស់​តារាភាព​យន្តជើងរស់ក្នុងជីវភាពមហាកម្សត់នេះថា «លោក ចៅ ចាន់ណារី សុខចិត្តជិះម៉ូតូចំងាយផ្លួវរាប់រយគីឡូម៉ែត្រ ពីភូមិសាស្រ​ស្រុក​ដំបែ​ខេត្ត​ត្បូងឃ្មុំ ស្តាត់មកចូលរួមបុណ្យខួប៧ថ្ងៃសពបងប្រុសនាយ កុយ នៅភ្នំពេញ»។
ខណៈដំណើរស្វះស្វែងលើចំងាយផ្លួវដ៏វែងឆ្ងាយ ទាំងសុខភាពកាយ លោក ចៅ ចាន់ណារី ក៏ទ្រុឌទ្រោមក្នុងវ័យ៦៥ឆ្នាំហើយនោះក៏​ព្រោះ​​តែមុននេះ នាយ កុយ ក៏បានជួយលោក ចៅ ចាន់ណារី ច្រើនផង​ដែរ ហើយលោកចៅ ចាន់​ណា​រី ​ក៏រមែងបង្ហាញទឹកចិត្តនេះប្រាប់​ម​ហា​​ជន​ថា នាយ កុយ ជាមនុស្សល្អ ចំពោះរូបលោក និងឲ្យតម្លៃ​លោ​ក ទោះទៅ​ដល់ណាក៏គាត់ស្គាត់ជួយលោកនិងសួរសុខទុក្ខ​ផង​ដែរ។
យ៉ាងណារំពេចពីសម្រេចដំណើរស្វែងមកចូលរួមបុណ្យខួប៧ថ្ងៃ បង​​ប្រុស នាយ កុយ ដែលលោក ចៅ ចាន់ណារី ក៏បង្ហាញវត្តទាំង​ទឹក​មុខរីករាយនោះ ក៏ត្រូវបានកាកបាទក្រហមរាជធានីភ្នំពេញ ផ្តល់​ជូនអំណោយមនុស្សធម៌ដល់​អតី​តតារាភាពយន្ត​កំពុងរស់​ក្នុង​ជីវ​ភាព​កម្សត់​នេះផងដែរ។
កាកបាទក្រហមកម្ពុជាក៏ឆ្លៀតឱកាសជូនអំណោយលើកទឹកចិត្តដូចជាអង្ករ ត្រីខ មី និងថវិការ មួយចំនួនដល់សិល្បករមួយរូបដែល​ក្រ​ក្សត់​បានទៅសំងំរស់នៅលើទឹកដីខេត្តត្បូឃ្មុំ ក្រោយ​លោក​ចាក​ចេញ​ពី​សិល្បៈ។
យ៉ាងណាមិញតារាសម្តែងជើងចាស់រូបនេះ នៅតែ​ទទួល​បាន​ការ​ស្នើសុំឲ្យចូលក្នុងវិស័យសិល្បៈវិញខណៈដែលខ្លួនកំពុងមានការស្រលាញ់រាប់អានច្រើនពីសិល្បករ សិល្បការនីជំនាន់ក្រោយ និង​បង​ប្អូន​ប្រ​ជាពលរដ្ឋខ្មែរ។