ភ្នំពេញ៖ បងប្អូនប្រាកដជាបានឃើញនិងបានដឹងហើយ បុរសឈ្មោះ រក្សា ត្រូវបានបណ្តាញសង្គមផ្សព្វ ផ្សាយ កក្រើកថា គាត់គឺជាបុគ្គលិកក្រុមហ៊ុនហង្ស មាស ខណៈរូបភាពក៏បានបង្ហាញឲ្យឃើញ ដែលឈ្មោះ រក្សា ស្ថិត ក្នុង​​​សម្លៀកបំពាក់ជាប់ដោយឡូហ្គោ(ហង្សមាស) អោនជជែកការងារជាមួយនឹងកំពូលតារា ចម្រៀងក្នុងក្រុម ហ៊ុនអ្នកនាង សុគន្ធ នីសា ។
No automatic alt text available.

ភ្ជាប់នឹងរូបភាពដ៏ស្និទស្នាលនិងកំពូលតារាចម្រៀងដ៏ល្បី ដែលទើបបញ្ចប់ជីវិតនៅលីវ ប្រមាណជាជាង កន្លះ ឆ្នាំរូបនេះ ក្នុងបណ្តាញសង្គមបានពណ៌នាសារដ៏មហាក្តុកក្តូលពីភាពខ្លោចផ្សាយជីវិតបុរសឈ្មោះ រក្សា ។ ដោយ បង្ហាញថា «រក្សាជាបុគ្គលិកក្រុមហ៊ុនហង្សមាស ។ គ្នារស់ពីរនាក់ម្តាយក្រីក្រ ហើយពេលនេះរក្សា ជាបង្គោល​និង​ជំហ៊នៃដង្ហើមអ្នកម្តាយជាស្រ្តីមេម៉ាយ រក្សាក៏ធ្លាក់ខ្លួនឈឺ ដោយដាច់សរសៃឈាម កំពុងសង្គ្រោះ​បន្ទាប់​នៅ​មន្ទីរ​​​​​ពេទ្យ ។Image may contain: 1 person

បងប្អូនជួយគាត់ផង គាត់មិនមានប្រាក់ព្យាបាលទេ ពេលនេះគាត់ត្រូវការជំនួញ​និងការលើក​ទឹកចិត្តពីបង​ប្អូនទាំងអស់គ្នា »។ ពីសារដ៏ក្តុកក្តូលនិងកំពុងស្ថិតក្នុងដួងចិត្តមហាជនខ្មែរ ពីឆាកជីវិត រក្សា ដែលបុគ្គលិក​ទូរទស្សន៍ល្បីហង្សមាសនេះ នៅរសៀលថ្ងៃទី១៩ខែមេសានេះ អ្នកចម្រៀងល្បីរួមដំបូងក្រុមហ៊ុន អ្នកនាង សុគន្ធ និសា ដែលត្រូវបានប្រព័ន្ធផ្សព្វផ្សាយយករូបភាពមកផ្សាយជីវិតរក្សា ភ្ជាប់នឹងរូបស្និទស្នាលនាងនោះ នាងក៏​បាន​​​​​ចេញសាររំលឹកពីទឹកចិត្តដែលនាង មានចំពោះរក្សានេះផងដែរ ជាមួយនិងសារអំពាវនាវសុំ​ជំនួយពី​សប្បុ​រស​ជន ជួយសង្គ្រោះជីវិតរក្សា ។Image may contain: 1 person, indoor

ក្នុងសារនោះ នាង សុគន្ធ នីសា បានរៀបរាប់ថា «ប្អូនប្រុស រក្សា ហេតុអីបានជាភ្លាមៗបែបនេះ ទើបតែឃើញ​ប្អូនថ្ងៃមុនសោះ ពិតជាអាណិតប្អូនខ្លោចចិត្ត មិនដឹងថា ប្អូនមានជំងឺបែបនេះ»។ បន្តនូវសាររំលឹកពីគុណ​សម្បត្តិ​ រក្សា នៅក្នុងពេលធ្វើការ ដែលរៀបរាប់ថា « នៅពេលធ្វើការប្អូនមិនចេះមាត់ ក ស្លូតបូត តែងតែ​ញ​ញឹម និងតែងតែជួយថតរូបអោយបង»។ សុគន្ធ និសា ក៏បានពោលបន្តថា « ពេលនេះប្អូនធ្លាក់​ខ្លួនឈឺ​ជា​ទម្ងន់ភ្លាមៗបែបនេះបងនិងក្រុមការងារគ្មានអ្វីធ្វើបានក្រៅពីធ្វើការរ៉ៃអង្គាសថវិកាខ្លះដើម្បីជួយប្អូនបណ្តោះអាសន្ន ព្រោះជំងឺប្អូនត្រូវការរយ:ពេលព្យាបាល ៦ខែទៀត»។Image may contain: 1 person, close-up

តារាចម្រៀងដែលបញ្ចប់ភាពនៅលីវរូបនេះបន្តទៀតថា « ប្អូនមានតែពីរនាក់ ម្តាយនិងកូន ដែលកន្លង​មក​បងមិនដែលដឹងពីស្ថានភាពគ្រួសារប្អូនទេ ហើយនៅពេលនេះប្អូនធ្លាក់ខ្លួនឈឺ ហើយត្រូវការចំណាយ​ថវិកា​ច្រើន ដូច្នេះហើយបងគ្មានអ្វីជួយក្រៅពី សុំជំនួយពីបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានសទ្ធា ក្រែងជួយ​សម្រាលប្អូនបានខ្លះ ហើយសង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់នឹងជួយប្អូនតាមសទ្ធា ទោះតិចក្តី ច្រើនក្តី»។ ក្នុង​​​​​​​​​​​សារដែលអ្នកនាង សុគន្ធ និសា ចេញមុនអំពាវនាវអង្គាសប្រាក់ជួយ បុគ្គលិកហង្សមាស រស់ក្នុងជីវភាព​កម្សត់​​​​​ពីនាក់ម្តាយនោះ នាងក៏បានទទូចថា « ស្ថានភាពប្អូនពេលនេះទោះជា ១០០៛ ក៏មាន​តម្លៃសម្រាប់​ប្អូន​ដែរ បងសូមជូនពរ អោយប្អូនបានសុខសប្បាយ ហើយសូមអភ័យទោស ដល់បងប្អូនទាំងអស់គ្នា ដែលនាង​ខ្ញុំរំ​ខាន»៕Image may contain: one or more peopleImage may contain: 1 person, smiling, outdoorImage may contain: 2 people