ភ្នំពេញ៖តារាសម្ដែងត្រេមុខដូចកូនកាត់លោកអាឡិច ចាន់ត្រា នៅរសៀល១៩ ខែមេសា នេះបានដើរចែក​សំ​បុត្រ​ឡើងផ្ទះថ្មីដែលនឹងរៀបចំធ្វើនៅថ្ងៃទី២៦ខែមេសាឆ្នាំ២០១៨ ខាងមុខនេះហើយនៅ​ផ្ទះលេខ​៣៩ផ្លូវ​១១​បុរី​ប៉េង ហួត បឹងស្នោរគំរោងទី៨ រ៉ូសាតូ ។Image may contain: 1 person, standing and suit

អ្នកសិល្បៈល្បីៗជូរមុខជាច្រើននាក់ត្រូវបានលោកអាឡិច ចាន់ត្រាអញ្ជើញឲ្យចូលរួមអបអរកម្មវិធីដ៍សប្បាយ​រីក​រាយ​របស់ខ្លួន តែនេះមិនមែនជាផ្ទះទី១របស់តារាសម្ដែងរូបនេះឡើយ។កាលពីឆ្នាំមុនអាឡិច ចាន់ត្រា បាន​សម្ពោធ​​ផ្ទះ​១ល្វែង​តម្លៃជិត២០ម៉ឺនដុល្លានៅក្បែរផ្សារសំណង់១២ដែរ ហើយក្រោយមក​ក៍បានរៀបចំធ្វើ​កម្មវិធី​ខួប​​​កំណើតផ្ទាល់ខ្លួនសឹងតែរាល់ឆ្នាំ ទើបមានតារាខ្លះលាន់មាត់ថាអាឡិច ហាក់ដូចជាមានកម្មវិធី​ច្រើន​ពេក​ហើយ។Image may contain: 1 person, standing

តែយ៉ាងណាអាឡិច ចាន់ត្រា នឹងមិនខ្លាចចិត្តភ្ញៀវច្រើនទេ ពីការហៅភ្ញៀវជាតារារួមអាជីពសឹងរាល់ឆ្នាំនេះ ព្រោះ​​​ថាលោកផ្ទាល់តែងតែទៅចូលរួមកម្មវិធីអ្នកសិល្បៈសឹងតែគ្រប់កម្មវិធីទាំងអស់ដែរ។ គេនៅមិនទាន់ដឹង​ពី​ប្រភពនៃប្រាក់ចំណូលអាឡិច ចាន់ត្រា នៃការទិញផ្ទះជាបន្ដរបន្ទាប់នោះទេ តែគេកត់សម្គាល់ថាក្នុង១ឆ្នាំៗ​អា​ឡិច ចាន់ត្រា ទទួលបានប្រាក់ចំណូលពីក្រុមហ៊ុនកម្សាន្ដ ដែលមានតារាល្បីៗគ្រប់លំដាប់​សម្រាប់តម្រូវតាម​កម្ម​​​វិធី​ផ្សេងៗ​ដែលគេត្រូវការនោះក៍មិនតិចដែរ ៕Image may contain: 1 person, standingImage may contain: 3 people, people smiling, people standing and outdoor