ភ្នំពេញ៖ ក្រោយពេលផ្លាស់ប្តូរផលិតកម្មពី ហង្សមាស មកផលិតកម្ម ថោនតារាចម្រៀងស្រី ឈិត សុវណ្ណបញ្ញា ហាក់ដូចជាឡើងកូដស្រឺតៗជាពិសេសប្រជាប្រិយភាពដែលទទួលបានពីអ្នកគាំទ្រវិញក៏កាន់តែកើនឡើងផងដែរ ។
ស្រាប់តែថ្មីៗនេះនាងបានបង្ហោះរូបភាពប៉ុន្មានសន្លឹក នៅក្នុងយន្តហោះ នៅពេលធ្វើដំណើរទៅដើរលេង នៅប្រ​ទេ​ស​បារាំង។ រហូតមហាជនមួយចំនួនលើកឡើងថា«មិនណយដែរឈិត សុវណ្ណបញ្ញាឧស្សាហ៍ដើរលេងប្រទេសក្រៅជាញឹកញាប់ ក្នុងមួយខែៗ មិនតិចជាង៣ដងនោះទេ ជាពិសេសប្រើប្រាស់របស់ប្រ៊េនៗឡូយឆាយនៅក្នុងយន្តហោះ ដែលសាកសម ជាតារាអ្នកមាន យ៉ាងពិតប្រាកដ»។
ពិតប្រាកដណាស់មួយរយៈចុងក្រោយនេះ នាងចេះបញ្ចេញ នូវភាពមានបានរបស់នាង តាមបណ្តាញសង្គមខណៈដែលនាងកម្របង្ហាញពីជីវិតឯកជនរបស់នាងប៉ុន្មានឡើយ។