ភ្នំពេញ៖ បន្ទាប់ណពីគេសង្គេតឃើញថាតារាចម្រៀង និងសម្ដែងជាច្រើនដួងបានបង្ហាញសម្រស់តាម រយៈសម្លៀកបែបប្រពៃណីខ្មែរ ក៏ដូចជារ៉ូបរាត្រីស្រមោលសរដូចជាកូនក្រមុំដែលប្រជែងគ្នាបង្ហោះក្នុង បណ្ដាញសង្គមហ្វេសប៊ុកធ្វើឲ្យអ្នកគយគន់មើលទៅមានភាពទាក់ទាញមិនដាក់ភ្នែកទៀតផង។

ដោយឡែកយើងក្រឡេកមកមើលសិល្បការិនីសុទ្ធសឹងជាអ្នកមេម៉ាយដែលជាតារាចម្រៀង និងសម្ដែងជួរមុខ៣ដួងគឺ អ្នកនាង សុខ ស្រីនាង តារាចម្រៀងផលិតកម្មហង្សមាស អ្នកមេម៉ាយ សុខ សោម៉ាវត្តី ពិធីការិនីនិងតារាសម្តែង និងអ្នកមេម៉ាយ ពេជ្រ សោភា ឃើញថាពិតជាស្រស់ស្អាតផូរផង់ខ្លាំងមែនទ អាចធ្វើឲ្យទស្សនិកជន បានឃើញហើយមិនប្រព្រិចភ្នែកឡើយ បន្ទាប់ពីពួកគេគ្រងឈុតសម្លៀកបំពាក់កូនក្រមុំនេះ។ ដូចនេះនៅពេលដែលអ្នកមេម៉ាយទាំងបីបានគ្រងឈុតកូនក្រមុំដ៏ស្រស់ស្អាតបែបនេះហើយក៏មានការលើកឡើងនៅពាក្យសរសើរមិនដាច់ពីមាត់ឡើយ។