ភ្នំពេញ៖ ទោះបីជាពេលនេះ លោក ករុណា ពេជ្រ លោក កុរណា ពេជ្រ ដែលប្រកាសដាក់ប្រកាសលក់វីឡាស្កឹមស្កៃរប​ស់​ខ្លួន ដើម្បីយកប្រាក់ទៅព្យាបាលឪពុកនៅក្រៅប្រទេស មិនទាន់បានលក់ដាច់នោះក្តី។តែក្នុងគណនីហ្វេ​ស​ប៊ុកតារារូបនេះ បានបង្ហោះរូបភាពមិនបង្អង់ដៃប្រញាប់បញ្ជូនលោកឪពុកទៅមន្ទីរពេទ្យជំនាញផ្នែកខួរក្បាលនៅប្រទេសវៀតណាមភ្លាម។
ដោយលោកក៏បានភ្អាប់មកជាមួយសារថា«ខ្ញុំកំពុង នាំប៉ា ទៅមន្ទីរពេទ្យ អាយអេចស៊ី ( មន្ទីរពេទ្យ ជំនាញ ខួរក្បាល អន្តរជាតិ ) នៅប្រទេស វៀតណាម..!!!ប្រសិនបើ បងប្អូន ទាំងអស់ មានការអី អាចទាក់ទងខ្ញំតាម Facebook ណា…?!!»។
រំលឹកផងដែរករុណា ពេជ្រ មានចិត្តព្រួយបារម្ភជាយ៉ាងខ្លាំង ខណៈដែលឪពុកធ្លាក់ខ្លួនឈឺសម្រាកពេទ្យ អស់ពេលជាច្រើនខែ រហូតមកដល់ពេលនេះនៅមិនទាន់បានធូរស្រាលទៀត។