ភ្នំពេញ៖អ្នកលេងបណ្ដាញសង្គមមួយចំនួនបានសម្ដែងសារក្ដុកក្ដួលគ្រប់គ្នាខណៈគណនីហ្វេសប៊ុកមួយបានបង្ហោះរូបម្ដាយដែលខ្លួនកំពុងបង្ហាញនូវភាពកត្តញ្ញូនោះ ក៏ភ្ជាប់មកជាមួយសារដ៏មានអត្ថន័យចាក់ដោតដល់បេះដូងកូនគ្រប់គ្នាតែម្ដង។
ដោយការលើកឡើងនោះបានរៀបរាប់ថា«ព្រឹកនេះលើឡានទៅពេទ្យវៀតណាម ម៉ែសួរខ្ញុំ២សំណួរ៖១.ហែងអត់រវល់ទេអី ជូនម៉ែទៅពេទ្យចឹង? ខ្ញុំឆ្លើយថាកូនរវល់ដែរម៉ែ តែកូនរវល់ជាមួយម៉ែប៉ុណ្ណឹង នៅមិនស្មើម៉ែរវល់ជាមួយកូននោះទេ។ ២.ហែងបីម៉ែធ្ងន់ទេ?ខ្ញុំឆ្លើយថាម៉ែ៦២គីឡូមិនធ្ងន់ម៉េចម៉ែ តែកូនបីម៉ែប៉ុណ្ណឹង នៅមិនទាន់ស្មើម៉ែដែលបានបីកូនរាប់ឆ្នាំ ហើយអាចម៍នោមដាក់ម៉ែទៀតគុណម៉ែឳសងមិនរួចទេបងប្អូន ធ្វើបុណ្យទាន់ខែភ្លឺ»។
ក្នុងនោះដែរក៏មានទស្សនៈកត្តញូអ្នកមានគុណលើកមកបង្ហាញផងដែរថា «គុណម៉ែប៉ុនមេឃធំជាងមហារសាគរ ហើមិនអាចកាត់ថ្លៃបានឡើយ ក្នុងនាមយើងជាកូនៗត្រូវតែបំពេញតួនាទីជាកូនកត្តញ្ញូសងគុណដល់គាត់វិញ​ខ​ណៈ​ដែលគាត់អ្នកមានគុណគាត់ រស់ត្រាំត្រែងនឹងជំងឺប្រចាំកាយ ដែលត្រូវលេបថ្នាំ និងថែទាំវេជ្ជសាស្ត្រយ៉ាងទៀងទាត់​បំផុតនោះ»។
ជាមួយការលើកឡើងបែបនេះក៏មានមនុស្សមួយចំនួនសម្ដែងនូវទឹកចិត្តក្ដួល និងជូនពរថា«ប្អូនប្រុសនិយាយបា​ន​ល្អណាស់..បងសូមអរគុណប្អូនប្រុសណាស់ដែលមានចិត្តកត្តញ្ញូតាធម៌..សូមឲ្យប្អូនជួបតែភាពជោគជ័យនិងសំណាងល្អណា..! ជូនពរអោយអ្នកមីងឆាប់ជា»។