ភ្នំពេញ៖ អតីតតារាចម្រៀងល្បីឈ្មោះ កញ្ញា ទូច ស៊ុននិច រងការបាញ់ប្រហារពីសំណាក់ឃាតករនៅក្បែរផ្សារដើមគរ បណ្តាលឲ្យនាងធ្លាក់ខ្លួនពិការរហូតមកដល់សព្វថ្ងៃ ចំណែកឯពន្លឺយុត្តិធម៌ហាក់នៅឆ្ងាយសន្លឹម។ ទាក់ទិនករណីឃាតកម្មនេះ ត្រូវមហាជនសង្ស័យថា «ជារឿងស្នេហាត្រីកោណ»។

ប៉ុន្តែកន្លងទៅជាង ១៥ឆ្នាំមកហើយនាងមិនដែលបកស្រាយថា យ៉ាងណាម៉េចនោះទេ? ស្រាប់តែថ្មីៗនេះ កញ្ញា ទូច ស៊ុននិច ចេញមុខបកស្រាយក្នុងយូធូបថា «ការបាញ់ប្រហារខ្ញុំពីសំណាក់ឃាតករនោះ ពុំមែនជាការពាក់ព័ន្ធនឹងរឿងរ៉ាវស្នេហាត្រីកោណអ្វីឡើយ»។

ដល់ចំនុចនេះកញ្ញាា ក៏បានបញ្ជាក់ថាខ្លួនមិនត្រឹមតែជាតារាចម្រៀងនោះទេ ក៏ជាសាស្រ្តាចារ្យអក្សរសាស្ត្រខ្មែរមួយរូបផងដែរ។ ដូច្នោះហើយនាងគ្មានផ្លូវលក់កិត្តិយស និងទាក់ទងធ្វើជាស្រីកំណាញ់ ឬធ្វើជាប្រពន្ធចុងរបស់ជនណាម្នាក់ឡើយ។