កំពង់ឆ្នាំង៖ មហាជនប្រាកដជានៅចាំឈ្មោះ កញ្ញា សំ សារ័ត្ន អតីតបេក្ខភាពប្រលង Cambodia idol រដូវកាលទី៣ ហើយក៏ធ្លាប់ចាប់ដៃគូច្រៀងឆ្លងឆ្លើយជាមួយ ម្ចាស់ពាន គ្រី ថៃពៅ នៅវគ្គ Theater Round បទ«មាននឹកបងទេ» ច្រៀងលើភ្នំខេត្តមណ្ឌលគិរី។
ការបរាជរបស់បេក្ខភាពដែលធ្លាប់ជាដៃគូម្ចាស់ពាន Cambodia idol វគ្គ៣ របស់កញ្ញា សំ សារ័ត្ន ហាក់ធ្វើឲ្យមហាជនភ្លេចមុខនិងសំឡេងនាងផងដែរ តែអ្វីដែលធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាថ្មីនោះ គឺអតីតបេក្ខភាពប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោករូបនេះ បានបង្ហាញភាពជោគជ័យនៃជីវិតដែលមិននឹកស្មាននឹងបានជួប។
ភាពជោគជ័យជីវិតក្រោយឱកាសបរាជ័យកម្មវិធីប្រលងចម្រៀងដ៏ល្បី របស់ កញ្ញា សំ សារ័ត្ន នាងបានបង្ហាញក្នុងគណនីហ្វេសប៊ុករបស់ នៅមុខឱកាសបុណ្យចូលឆ្នាំ ភ្ជាប់នឹងរូបភាពជួបជុំចាស់ទុំបុរសស្រ្តីជាច្រើននាក់។
ក្នុងនោះ បេក្ខភាព Cambodia idol រដូវកាលទី៣ កញ្ញា សំ សារ័ត្ននាងសរសេរសារផ្សព្វផ្សាយថា«រដូវកា​លទី៣​ជំរា​ប​សួចា នាងខ្ញុំ សំ សារ័ត្ន នេះហើយម្តាយរបស់ខ្ញុំដែលរកឃើញតាមកម្មវីធីប្រលងCambodia idol រដូវកាលទី3»។
ស្របពេលដែលនាងបានបន្តទាំងសប្បាយចិត្តទៀតថា«នាងខ្ញុំសប្បាយចិត្តណាស់បានស្រង់ព្រះអោយអ្នកម្តាយគុណនិងជូនលុយគាត់តិចតួចរួមជាមួយបងប្រុសទី1បងស្រីទី2 និងខ្ញុំពៅគេ»។
ទន្ទឹមមហាជនជាច្រើនក៏សម្ដែងនូវក្ដីត្រេកអរផងដែរថា«ជួយត្រេកអរផងអាចិនមិនងាយមានទេវេសនាអញ្ចឹងត្រូវខំថែអ្នកគុណជូនពរឲ្យគាត់មានសុខភាពល្អ អាយឺនយូរហូតទៅណាអូន»។