ភ្នំពេញ៖បន្ទាប់ពីបរាជ័យដំណើរចេញទៅច្រៀងសម្ដែងនៅសហរដ្ឋអាមេរិកកាលពីថ្ងៃទី១៥ខែមីនា ដោយ សារ ល្បីជាប់ពាក់ព័ន្ធនិងការសេពគ្រឿងញៀននោះ ប៊ុត សីហា មានជំនឿរចិត្តថា រូបគេនៅតែត្រូវបានចេញទៅ ច្រៀងអាមេរិកដដែល ព្រោះការពិនិត្យទឹកនោមរកសារជាតិញៀន គ្រូពេទ្យ បញ្ជាក់ ថាគ្មានការប្រើប្រាស់ គ្រឿង​​​​ញៀន ហេតុនេះហើយស្ថានទូតអាមេរិកឲ្យរៀបចំឯកសារជាលើកទី២ដើម្បីចូលសម្ភាសន៍ម្ដងទៀត។Image may contain: 1 person, outdoor

តែពេលនេះរំលងជាង១ខែទៅហើយប៊ុត សីហា នៅតែគ្មានស្រមោល បានចេញទៅច្រៀង សម្ដែងនៅអាមេរិក ទៀត ខណៈដែលតារាត្រូវរួមដំណើរជាមួយកញ្ញា រ៉ាប៊ី ដែលបានចេញទៅអាមេរិកតាំងពីថ្ងៃទី១៥មីនា នោះ ជិត ដល់ពេលត្រឡប់មកស្រុកខ្មែរវិញទៅហើយ។ គេថាប៊ុត សីហា នឹងអាចរងភាពអាម៉ាសសារជាថ្មីមិនខាន ប្រ សិនបើមិនបានចេញទៅច្រៀងសម្ដែងនៅអាមេរិកនោះព្រោះមហាជននៅតែមិនទាន់ជឿរជាក់លើរូបគេថា គ្រាន់តែជាគិញសម្ងាត់ហើយមិនសេពគ្រឿងញៀនដូចការអះអាងរបស់តារាចម្រៀងរូបនេះឡើយ។Image may contain: 1 person, selfie

តែបើសីហា អាចចេញទៅច្រៀងសម្ដែងនៅអាមេរិកមែន រឿងអាស្រូវដែលហង្សមាសថា អ្នកចម្រៀង រូបនេះ សេពគ្រឿងញៀនជាយូរមកហើយនោះនឹងអាចធ្វើឲ្យសីហា ស្រាលខ្លួនឡើងវិញជាមិនខាន។ ប៊ុត សីហា អស់ តំណែងជាតារាចម្រៀងនៅផលិតកម្មរស្មីហង្សមាសទាំងជាប់កុងត្រា ក្រោយផ្ទុះរឿងអាស្រូវប្រើប្រាស់ គ្រឿង ញៀននោះ។តែយ៉ាងណាប្រសិនបើម្ចាស់ពានThe Voice Cambodia រដូវកាលទី១រូបនេះកែរខ្លួន គេជឿរថា មានផលិតកម្មធំ២ដែលព្រមទទួលយកគេឲ្យស្ដារឈ្មោះឡើងវិញគឺសាន់ដេនិងថោន៕Image may contain: 1 person, close-upImage may contain: 1 person, standing and indoor