ត្បូងឃ្មុំ៖ ក្រោយឃើញស្ថានភាពជិវិតរបស់គ្រួសារអតីតតារាសម្ដែងជើងចាស់ លោក ចៅ ចាន់ណារី ធ្វើឲ្យបណ្ដាអ្នកគាំទ្រ និងអ្នកសិល្បៈជាច្រើនក្ដុកក្ដួលអាណិតអាសួស្ទើរស្រក់ទឹកភ្នែកដោយសិល្បករជើងចាស់រូបនេះរស់នឹងជីវិតដ៏កម្សត់នៅដែនព្រៃជនបទស្រុកដំបែ ។

ជាមួយក្ដីអាណិតក៏មានការជួយជ្រោមជ្រែងពីសំណាក់ប្រធានសមាគមសិល្បករខ្មែរអ្នកនាង ចន ច័ន្ទលក្ខិណា និងប្រធានសមាគមសិល្បៈស្ម័គ្រចិត្តជួយសង្គមលោកហេង ឡុង នោះក៏បង្ករឲ្យមានសប្បុរសជនចំនួនបានចូលរួមសម្ដែងក្ដីអាណិត និងលើកទឹកចិត្តឲ្យគាត់ចូលសម្ដែងក្នុងវិស័យសិល្បៈវិញផងដែរ។

កាន់តែពិសេសទៅទៀតនោះនៅប៉ុន្មានម៉ោងមុននេះនៅផេកហ្វេសប៊ុករបស់លោក ហេង ឡុង ក៏បង្ហាញនូវដំណឹងដ៏ល្អមួយសម្រាប់លោក ចៅ ចាន់ណារី ផងដែរ ដោយក្នុងនោះបានរៀបរាប់ថា«ក្តៅៗ! ! ! ជួយស៊ែរអបអរលោកពូចៅចាន់ ណារីផងលោកពូត្រូវបាន សម្តេចតេជោហ៊ុនសែន ជួយសាងសង់បញ្ចប់ផ្ទះរបស់គាត់ ដែលគាត់បានចំណាយពេលអស់ជាង១០ឆ្នាំសាងសង់មិនចប់ តាមរយៈរបរកាប់អុសលក់ និង លក់ខោអាវជជុស!»។

យ៉ាងនាមិញបងប្អូនប្រាក់ជាបានដឹងហើយ ពីការផ្សព្វផ្សាយអំពីជីវិតរស់ក្នុងវ័យជិត៧០ឆ្នាំ របស់តារាភាពយន្តជើងចាស់ លោក ចៅ ចាន់ណារី ថា រស់នៅកម្សត់ក្នុងជីវភាពក្រីក្រ ត្រដរនិងរបរចិញ្ចឹមជីវិតគ្រួសារ ធ្វើចំការ កាប់អូសលក់នៅទឹកដីខេត្តត្បូងឃ្មុំស្រុកដំបែ។