ភ្នំពេញ ៖ នៅក្នុងគណនីហ្វេសប៊ុក តារាសម្តែងងារ មហាសំណាង លោក អែន ឌី បានប្រកាសនៅថ្ងៃសុក្រទី២២ខែកញ្ញាថា អ្នកនាង ឡាយ លក្ខិណា នឹងបង្ហាញវត្តមានគួរឲ្យភ្ញាក់ផ្អើល នៅលើកញ្ចក់ទូរទស្សន៍ ស៊ីធីអិន នាកម្មវិធី «រាត្រីកម្សាន្ត» ។

នៅក្នុងទំព័រហ្វេសប៊ុករបស់លោក អេនឌី បានឲ្យដឹងថា« សូមរង់ចាំជួបវត្តមានលោក និងអ្នកនាង ឡាយ លក្ខិណា ក្នុងកម្មវិធី«រាត្រីកម្សាន្ត» ។ លោកបានបញ្ជាក់ទៀតថា លោកនឹងច្រៀងចម្រៀងមួយ ចំនួនជាមួយអ្នកនាង ឡាយលក្ខិណាដូចជាបទ«ផ្សងជួបគ្រប់ជាតិ»,«ស្មោះអូនដូចដួងតារា»។

ដូចនេះឃើញថា យ៉ាងណាក៏នៅមានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីមហាជននៅវត្តមានតារាស្រីល្បីល្បាញធ្លាប់គ្រងភាពលេចធ្លោ នៅតែត្រូវបានអ្នកគាំទ្រចង់ឃើញដដែល។លោកក៏បានបង្ហាញអារម្មណ៍រីករាយ ដែលបានចាប់ដៃគូជាមួយ ឡាយ លក្ខិណា ជាលើកទី១តាំងពីចូលសិល្បៈ គ្រាដែលលោកនិងអ្នកនាងជាអ្នករាប់អានគ្នាយូរមកហើយ ។ លោករំពឹងថា មហាជន និងចាប់អារម្មណ៍ក្រោយ លក្ខិណា បង្ហាញមុខហើយ លោកក៏មិនដឹងច្បាស់ដែរថា អ្នកនឹងវិលចូលសិល្បៈពេញលេញវិញឬយ៉ាងណា បើវិលវិញគឺល្អហើយសម្រាប់គាត់ ៕