ឡាវ៖ តារាសម្តែងស្រីរូបស្អាតកញ្ញា មាន សូនីតា ក្រោយមកពីចូលឆ្នាំខ្មែរ នៅទឹកដីអង្គរ ខេត្តសៀមរាបរួចមកស្រាប់តែថ្មីៗនេះក៏ទៅបង្ហាញវត្តមានដ៏ស៊ីចស៊ីលើទឹកដីប្រទេសឡាវភ្លាមតែម្ដង។

ក្នុងដំណើរទៅដល់ទឹកដីប្រទេសឡាវនេះគឺដើម្បីទៅបំពេញការងារមួយចំនួន និងឆ្លៀតដំណើរទៅលេងទឹកធ្លាក់មួយកន្លែងភ្លែតមានទេសភាពយ៉ាងស្រស់ស្អាត ព្រមជាមួយនឹងខ្យល់អាកាសត្រជាក់បរិសុទ្ធ។

ជាមួយគ្នានោះតារាសម្ដែងស្រីរូបនេះក៏មិនភ្លេចបង្អួតសម្រស់នៅក្នុងឈុតហែលទឹក កណ្តាលទេសភាពធម្មជាតិដ៏ស្រស់នេះដែរ ធ្វើឱ្យអ្នកគាំទ្រសម្លឹងមើលរាងនាងមិនចង់ដាក់ភ្នែកនោះទេ។គួរបញ្ជាក់ផងដែរថាកញ្ញា មាន សូនី​តា​ ជារឿយតែងតែធ្វើដំណើរកម្សាន្តនៅប្រទេសជិតខាងជានិច្ច ជាពិសេសក៏មិនភ្លេចបង្ហាញនូវរូបថតស្អាតៗគ្រប់ស្តាយផងដែរ។