ភ្នំពេញ៖ អតីតតារាចម្រៀងដ៏ល្បី ទូច ស៊ុននិច ប្រជាជនខ្មែរនិយមហៅថា ទូច ស្រីនិច ត្រូវបានគេបញ្ជូនចេញពីប្រទេសខ្មែរទៅព្យាបាលនៅបរទេស ក្រោយការបាញ់ប្រហារនៅឆ្នាំ២០០៣ ហើយមកទល់ពេលនេះកញ្ញា នៅមានទាន់មានរាងកាយមាំមួននៅឡើយទេ។ យ៉ាងណាមិញរឿងរ៉ាងកញ្ញាត្រូវបានមហាជនគ្រប់មជ្ឈដ្ឋានសន្និដ្ឋានថា ជារឿងស្នេហាត្រីកោណ សូម្បីតែក្នុងកិច្ចសម្ភាសន៍របស់លោក សុះ ម៉ាច ជាមួយវិទ្យុអាស៊ីស៊េរីក៏បានលើកឡើងថា កញ្ញា ទូច ស៊ុននិច ជាជនរងគ្រោះដោយស្នេហាត្រីកោណដែរ ប៉ុន្តែព័ត៌មាននោះត្រូវបានសាមីខ្លួន ទូច ស៊ុននិច អះអាងថា «មិនមែនជាការពិតទេ សូមបងប្អូនកុំយល់ច្រឡំ»។

ក្នុងខ្សែអាត់សម្លេងនាងបានប្រាប់ថា «ក្រៅពីអាជីពចម្រៀង កាលនោះខ្ញុំជាសាស្ត្រាចារ្យមួយរូប ម្ល៉ោះហើយខ្ញុំគ្មានហេតុផលអ្វីត្រូវលក់ខ្លួនដើម្បីលុយ ឬទៅធ្វើប្រពន្ធចុងគេដើម្បីលុយនោះទេ ឪពុកម្តាយជាមនុស្សមានព្រំវិហាធម៌ណាស់ គាត់មិនលក់កូនស្រីគាត់ឲ្យទៅអ្នកណាទាំងអស់»។ យ៉ាងណាមិញកញ្ញាបានបង្ហើបថា ការបាញ់ប្រហារនោះអាចរឿងផ្សេង ឬជារឿងនយោបាយក៏អាចថាបាន។

សូមទស្សនាវីដេអូ!!