ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨នេះ នាយ កុយ តំណាងឲ្យសមាគមសិល្បករខ្មែរ និងមាគមសិល្បៈស្ម័គ្រចិត្តជួយសង្គមនាំយកមូលនិធិសិល្បៈចាសជរាជូនដល់អ្នកសិល្បៈចំនួន៣រូបដែលកំពុងមានជីវភាពខ្វះខាត និងមានជំងឺប្រចាំកាយទៀត។
យោងតាមសម្ដីរបស់តារាកំប្លែងនាយកុយដែលជាតំណាងសមាគមនោះក៏បានរៀបរាប់ពីប្រវត្តិខ្លះរបស់អ្នកសិល្បៈទាំង៣ឲ្យដឹងថា«១. លោកគ្រូ សែមសារ៉ុម អាយុ៧០ឆ្នាំ រស់នៅភូមិព្រែកថ្មី ឃុំទឹក ស្រុកស្អាង ខេត្តកណ្តាល សិល្បៈល្ខោនបាសាក់ឃុំទឹកវិលតាំងពីឆ្នាំ១៩៨១។២. អ្នកគ្រូ លាង ម៉េង អាយុ៦០ឆ្នាំ រស់នៅភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល សិល្បៈល្ខោនបាសាក់ឃុំទឹកវិលតាំងពីឆ្នាំ១៩៨១ សិល្បៈល្ខោនបាសាក់ឃុំទឹកវិល តាំងពីឆ្នាំ​១៩៨១។​៣. លោកគ្រូប្រើស អាយុ៧៧ឆ្នាំ រស់ភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល សិល្បៈល្ខោនបាសាក់ឃុំទឹកវិលតាំងពីឆ្នាំ១៩៨១ ល្ខោនបាសាក់ឃុំទឹកវិលឆ្នាំ១៩៨១»។
ជាមួយអំណោយលើកទឹកចិត្តនេះដែរពួកគាត់ក៏លើកដៃសំពះអំណរគុណដល់ សមាគមសិល្បៈ និងលើកសរសើរមិនដាច់ពីមាត់នូវសកម្មភាពមនុស្សធម៌របស់សមាគមសិល្បៈ ដែលដឹកនាំដោយ អ្នកនាង ចន ច័ន្ទលក្ខណា។