ភ្នំពេញ៖ ក្នុងហ្វេសប៊ុកថា Kon Ant ដែលមានឈ្មោះពិត សុគា គីមលាង ដែលជាអ្នករបាំបុរាណមួយរូបកំពុងតែធ្វើសកម្មភាពបំផុសបំផុលឲ្យមានការថែរក្សា និងលើកកម្ពស់ ស្គាល់ឲ្យច្បាស់នូវសម្លៀកបំពាក់វប្បធម៌ និង ម៉ូត​សក់ ខ្មែរ ដែលកំពុងមានការយល់ច្រឡំជាមួយនឹងប្រទេសជិតខាង។
ក្រោយអ្នកគាំទ្រនាំគ្នារិះគន់ថាទាល់តែរឿងបុរាណថៃផ្ទុះល្បីទើបនាំគ្នាស្លៀកបង្ហាញនោះ កញ្ញា សុគា គីមលាង បា​ន​​ឆ្លើយតប និងអះអាងថាការពិតខ្លួនមានបំណងស្លៀកពាក់បុរាណបែបនេះថតផ្សព្វផ្សាយយូរណាស់មកហើយ ប៉ុន្តែមិនទាន់មានពេលវេលា និងឱកាសមកដល់។
ទន្ទឹមនិងនោះនាងក៏មានប្រតិកម្មជាមួយអ្នកពូកែរិះគន់ផងដែរថា«បើមិនជួយអភិរក្សទេកុំមកបំបាក់ទឹកចិត្តអ្នកដែលគេខំថែរក្សានឹងការពារ គួរទុកពេលដែលលោកអ្នកទើសនោះទៅស្រាវជ្រាវរកអ្វីដែលដូនតារក្សាទុកហើយយកមកបង្ហាញអោយអន្តជាតិបានឃើញមក»។
ខណៈទេពធីតាសង្ក្រាន្តឆ្នាំថ្មីឆ្នាំចរូបនេះបន្តថា«កុំមកនិយាយថាគេពាក់បានមួយឆាវៗ ចូលបើកភ្នែកខ្លះផងថាគេបានស្លៀកពាក់ជាយូរមកហើយ ខ្ញុំមានគំរោងថតនេះយូរមកហើយមិនមែនដោយសារផ្ទុះរឿងនោះទេ ខ្ញុំនាក់របាំបុរាណរវល់ការងារ ហើយខ្ញុំម្នាក់ឯងមិនអាចនឹងផ្សព្វផ្សាយបានទេទាល់តែពួកយើងជាខ្មែរចេះស្រឡាញ់គ្នា រួបរួមសាម្គីព្រួតដៃគ្នាថែរក្សា នឹងអោយតម្លៃ សម័យកាល : ឧត្តុង»។