ភ្នំពេញ៖ មន្ត្រីយោធាជាន់ខ្ពស់មួយរូបគឺ​ លោក​ឧត្ដមសេនីយ៍​ឯក​ ហូ​ ចំរើន​ ដែល​ព្រះមហាក្សត្រទើបនឹងតែងតាំងជាឧកញ៉ា​ មិនដល់​ ១០​ ថ្ងៃផង​ បានបាញ់បោះអាណាធិបតេយ្យ​ ៦-៧​ គ្រាប់​ នៅភូមិគ្រឹះរបស់ខ្លួនស្ថិតនៅក្នុងសង្កាត់ព្រៃស​ ខណ្ឌដង្កោរ​ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨។

ទាក់ទិនរឿងនេះលោក ផែង វណ្ណៈ បានលើកឡើងក្នុងបណ្តាញសង្គមហ្វេសប៊ុកថា «លោកផ្កាយ៣​ ហូ​ ចំរើន​ បាញ់ផ្អើលមេឃ​ បាត់អ្នកនាំពាក្យ​ ថោង​ សូលីម៉ូ​ ទៅណាអត់ឃើញចេញមុខមកចេញសេចក្ដីប្រកាស​ព័ត៌មាន​?»។

យ៉ាងណាមិញ ក្នុងហេតុការណ៍នោះមិនបានបង្កគ្រោះថ្នាក់ដល់អ្នកណាម្នាក់ឡើយ ក្រោយបង្កហេតុជនរងគ្រោះទាំង៣នាក់បានរត់ទៅដាក់ពាក្យបណ្តឹងនៅកងរាជអាវុធហត្ថរាជធានីភ្នំពេញ។