ជប៉ុន៖ មកដល់២០១៨នេះ អ្នកស្រី Mizutani ជាតារាបង្ហាញម៉ូតសម្លៀកបំពាក់ និងគ្រឿងសម្អាងល្បីៗ ប្រចាំនៅក្នុងប្រទេសជប៉ុនវ័យ ៥០ឆ្នាំម្នាក់ត្រូវបានជាប់ឈ្មោះជា«ស្ត្រីដែលមានសម្រស់បែបយុវវ័យជានិរន្តន៍»។

ដោយសារតែ សម្រស់របស់អ្នកស្រី នៅតែស្រស់ស្អាត ក្មេងខ្ចី ដូចនារីវ័យជាង ២០ឆ្នាំអ្នកស្រីក៏បង្ហាញពីតិចនិចថែរក្សាសម្រស់ដែលនៅស្ថិតស្ថេគង់វង្សដល់មហាជនទូទាំងពិភពលោកបានដឹងថា«ការថែរក្សាសម្រស់ឲ្យបានគង់វង្សនេះនាងខ្ញុំត្រូវទម្លាប់នៃការតមចំណីអាហារយ៉ាងតឹងរឹង និងចៀសវាងគ្រឿងស្រវឹង ព្រមទាំងថ្នាំជក់គ្រប់ប្រភេទមិនត្រូវបណ្តោយឲ្យខ្លួន ត្រូវកម្តៅព្រះអាទិត្យច្រើនពេកទេ»។
ខណៈស្រ្តីវ័យ៥០ឆ្នាំសម្រស់ស្រស់ស្អាតដូចក្មេង២០ឆ្នាំរូបនេះបន្តថា«ចំណាយពេល ៥ម៉ោងក្នុង១ថ្ងៃ ដើម្បីថែរក្សាសម្រស់ស្បែក និងដងខ្លួន ដូចជា ការហាត់ប្រាណរីករាយជាមួយការលេងហ្គេមចំនួន ៣០នាទីក្នុងមួយថ្ងៃព្រោះការលេងហ្គេមជាសកម្មភាពនៃការគិត តាមរយៈការអភិវឌ្ឍគំនិតនៃការបង្កើតថ្មី ការសម្រេចចិត្ត និងការវាយតម្លៃផងដែរ»។