ភ្នំពេញ៖ បន្ទាប់ពីទទួលអំណោយពីមូលនិធិសិល្បៈចាស់ជរា ដែលមានអ្នកនាង ចន ច័ន្ទលក្ខិណា ជាប្រធានសមាគមសិល្បករខ្មែរនាំយកទៅជួបដល់ដៃ នៅក្នុងឱកាសបុណ្យកាន់បិណ្ឌនោះ អ្នកនាង អ៊ុំ គន្ធា អតីតតារាចម្រៀងដែលរស់នៅជាមួយនឹងមេរោគអេដស៍ រួមនឹងកូនប្រុសពីរនាក់ ។ ក៏ឃើញមានអំណោយមនុស្សធម៌ពីសប្បុរសជនបន្តបន្ទាប់ជួយ ដែលពេលនេះនាងក៏បានសម្រេចបំណងទិញម៉ូតូឲ្យកូនជិះទៅសាលា។

ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧ មូលនិធិ សាវិន ដើម្បីកុមារកម្ពុជា ដែលមានតារាសម្តែងជើង ចាស់ លោក សាវិន ហ្វីលីពជាប្រធាន ក៏បាននាំយកអំណោយមនុស្សធម៌ យកទៅជួនអ្នកនាង អ៊ុំ គន្ធា ដែលកំពុងរស់នោះជាមួយនឹងមេរោគអេដស៍ ។ ជាមួយគ្នានោះ លោក សាវិន ហ្វីលីព បានបង្ហាញឲ្យដឹងថា «អ្នកនាង អ៊ុំ គន្ធា ទទួលបានថវិការសប្បុរសធម៌ចំនួន ៧៨៨ដុល្លារ និង ៣០ម៉ឺនរៀល ពីមូលនិធិសប្បុរសធម៌« សារិន» ដើម្បីកុមារ លោក សារិន ហ្វីលីព»។ សាទរនឹងទឹកចិត្តមនុស្សធម៌ ពីសប្បុរសជនជាបន្តបន្ទាប់ ដែលនាំឲ្យទៅជួនអ្នកនាង នោះ អ្នកនាង អ៊ុំ គន្ធា ក៏បានពោលរៀបរាប់ថា «មុននេះ ខ្ញុំក៏សប្បាយចិត្តណាស់ហើយ ដែលបានសមាគមសិល្បករអ្នកនាង ចន ច័ន្ទលក្ខិណា នាំអំណោយមូលនិធិសិល្បៈចាស់ជរា បានឲ្យខ្ញុំទិញម្ហូបអាហារនិងនុំ ធ្វើចង្ហាន់យកទៅវត្ត តាមដែលខ្ញុំទទួចសុំអ្នកសិល្បៈ ។
បន្តមកពីក៏បានបងប្រុស សាវិន ហ្វីលីព នាំអំណោយមកជួយខ្ញុំទៀត ដែលពេលនេះខ្ញុំនឹង យកថវិកានោះទៅទិញម៉ូតូម៉ាក Scoopy ឆ្នាំ 2014 ឲ្យកូនៗបានជិះដឹកគ្នាទៅសាលារៀនផង»។ អ្នកនាង អ៊ុំ គន្ធា បន្តថា «យ៉ាងណាទេវតាមានភ្នែក ខ្ញុំមុននេះពិតជាអត់មែន សូម្បីប្រាក់ទិញម្ហូបចំណីទៅប្រគេនព្រះសង្ឃក៏គ្មាន តែពេលនសម្រេចបានដល់ទៅទិញម៉ូតូឲ្យកូនជិះរៀន ។ បំណងខ្ញុំបានសម្រេចហើយ បានឃើញកូនមានម៉ូតូជិះនឹងគេ»។