ភ្នំពេញ៖ បច្ចុប្បន្នពិធីការិនីចាស់វស្សា អ្នកនាង យុគ ចិន្តា នៅតែរក្សាប្រជាប្រិយភាពខ្លាំងជាមួយការតុបតែងខ្លួនហាក់មានសម្រស់កាន់តែស្រស់ស្អាតមិនចាញ់ក្មេងៗជំនាន់ក្រោយនោះទេ។
ជាមួយនឹងរូបរាងដ៏ស្រស់ស្អាត ឃើញហើយគួរឲ្យច្រណែននេះស្រាប់តែក្នុងបណ្តាញសង្គម របស់តារាស្រីរូបនេះ ក៏បានបង្ហោះរូបភាពជាច្រើនសន្លឹក ឲ្យឃើញពីរូបសម្រស់នាង ពេលបានស្លៀកសម្លៀកបំពាក់ហូលផាមួងខ្មែរ ដែលឈរចាយរាង យ៉ាងទន់ភ្លន់ ស្រស់ស្អាត គួរឲ្យគយគន់ មិនចេះជិនណាយឡើយ។
ជាមួយគ្នានោះក៏ធ្វើឲ្យអ្នកគាំទ្រជាច្រើន បានសរសើរ ដល់រូបសម្រស់របស់អ្នកនាងថា«ពិតជាស្រស់ស្អាតណាស់ជាពិសេស ពេលតុបតែងបែបនេះ កាន់តែស្អាតប្លែក និងថ្លៃថ្លូរសមជានារីខ្មែរពិតៗតែម្ដង» ៕