ភ្នំពេញ៖ តារាចម្រៀងស្រីល្បីឈ្មោះក្នុងស្រទាប់មិត្តយុវវ័យ មាស សុខសោភា បានបង្ហោះរូបសិចស៊ីប៉ុន្មានសន្លឹកលើ​បណ្តាញសង្គមអ៊ីនស្ត្រាក្រាម ធ្វើឲ្យអ្នកគាំទ្រលាន់មាត់គ្រប់គ្នាថា «រាងស្អាតណាស់»។ ទន្ទឹមនោះតារាចម្រៀងរូបនេះបានបង្ហាញចំណាប់អារម្មណ៍ក្នុងសំណេរថា «ថ្ងៃអាទិត្យជាថ្ងៃសប្បាយ! តោះបងប្អូនរីករាយថៃចុងសប្តាហ៍ទាំងអស់គ្នា»។

រូបភាពដែលលេចភាពសិចស៊ីនោះ មាស សុខសោភា គ្រងឈុតហែលទឹកពណ៌ខ្មៅ ដែលបានបង្ហាញរាងស្រឡូន ដ៏មានមន្តស្នេហ៍អមជាមួយវែនតាពណ៌ខ្មៅផងដែរ។

យ៉ាងណាមិញ រូបសិចស៊ីរបស់នាងម្តងនេះ ហាក់មិនមានអ្នកណាខមមិនរិះគន់ឡើយ ក្រៅតែពីពាក្យសរសើរនោះ នេះក៏ប្រហែលជាមហាជនគ្រប់មជ្ឈដ្ឋានគិតថាជារឿងធម្មតាទៅហើយ ព្រោះថានេះមិនមែនជាលើកទី១ទេ ដែលតារាចម្រៀងរូបនេះ លេចភាពសិចស៊ីជាសារធារណៈនោះ។