ភ្នំពេញ៖ តារាចម្រៀងស្រីរូបស្រស់សម្លេងពិរោះដូចជាសារីកា កញ្ញា មាស សុខសោភា កាន់តែមានទីផ្សារកើនឡើងជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃជាមួយទេព្យកោសល្យដ៏ប៉ិនប្រសប់ និងទឹកដមសំនៀង អាកប្បកិរិយាសុភាពរាប​សា​រ​ រស់រាយរាក់ទាក់ ទាក់ទាញ និងធ្លាប់ចូលរួមធ្វើការងារសង្គម ការបរិច្ចាកផ្សេងៗជាច្រើនថែមទៀតផង។
តែយ៉ាងណាមិញតារាស្រីរូបនេះក៏មិនដែលភ្លេចបង្ហាញខ្លួនស៊ិចស៊ីលំហែកាយជាមួយឈុតហែលទឹកបែបបរទេស អង្រួនបេះដូងកម្លោះៗ មើលហើយសឹង ដាក់ភ្នែកឡើយ។
ជាក់ស្ដែងនៅលើបណ្ដញសង្គមរបស់តារារូបនេះបានបង្ហោះរូបប៉ុន្មានសន្លឹកក្នុងឈុតហែលទឹក មើលទៅស៊ិចស៊ីធ្វើឲ្យគ្ប់គ្នាលាត់មាត់ថាកញ្ញាស្អាត មិនតែបប៉ុណ្ណោះកញ្ញា មាស សុខសោភាបានភ្ជាប់មកជាមួយសារមួយឃ្លា​ថា​«Su​n​d​​ay-funday enjoy your weekend everyone»។