ភ្នំពេញ៖ បុរសកូន២ ជា សុវណ្ណារិទ្ធ ពិធីករល្បីឈ្មោះប្រចាំស្ថានីយ៍ទូរទស្សន៍បាយន បានទៅចូលរួមកម្មវិធីមួយដែលបានជុំដោយតារាល្បីៗ ធ្វើការសម្តែងច្រៀងរាំយ៉ាងកក្រើកតែម្តងកាលពីម្សិលមិញថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨។

ក្នុងកម្មវិធីនោះលោក ជា សុវណ្ណារិទ្ធ បានលាន់មាត់សរសើរកូនប្រុសទាំង ៣ ព្រាប សុវត្ថិ ថា «idol ទាំង៣ ជាមួយបងស្រី»។ គួររំឭកថា idol ទាំង៣ របស់លោក ជា សុវណ្ណារិទ្ធ គឺ សុវត្ថិ មុនីវណ្ណ, សុវត្ថិ មុនីនាគ និង សុវត្ថិ សេរីវុឌ្ឍ ចំណែកឯលោកពោលថា «បងបស្រី» នោះគឺជាប្រពន្ធលោក ព្រាប សុវត្ថិ ត្រូវម្តាយតារាចម្រៀងវ័យក្មេងទាំង៣ខាងលើ។

មិនជារឿងលេងសើចនោះទេ កូនប្រុសទាំង ៣ ព្រាប សុវត្ថិ ទើបប្រឡូកក្នុងវិស័យសិល្បៈមិនទាន់បានប៉ុន្មានផង ស្រាប់តែមានការគាំទ្រយ៉ាងច្រើនសន្លឹកសន្ធាប់ សូម្បីតែតារាៗដូចគ្នា​ក៏មានការគាំទ្រដែរ នេះសបញ្ជាក់ឲ្យឃើញថា អ្នកទាំង ៣ ពិតជាមានសមត្ថភាព គួរកោតសរសើរមែន។